ជាងភ្លើងម្នាក់ស្វានជញ្ជាំងដាក់ខ្សែភ្លើងមិនប្រយត្ន័ឆក់ស្លាប់គួរឲ្យអាសូរ
ភ្នំពេញ ៖ យុវជនម្នាក់ដែលជាជាងភ្លើងបានឡើងស្វានជញ្ជាំងបង្កប់តខ្សែភ្លើងតែមិនប្រយត្ន័កាន់ខ្សែភ្លើងចំកន្លែងដាច់បណ្ដាលឲ្យឆក់ស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែង
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោងជិត៥ល្ងាចថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះលេខ៧៨ផ្លូវ៥៩២ ក្រុម១២ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អ៉ីង វាសនា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ ១៤៥ង ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបាន បំពេញការងារដោយស្វានជញ្ជាំងផ្ទះដាក់បង្កប់ខ្សែភ្លើងតជាជាងភ្លើងនៅចំណុចផ្ទះកើតហេតុ។ ដោយកត្តាធ្វេសប្រហែស ជនរងគ្រោះបានកាន់ចំខ្សែដំណរ(ដាច់រលាត់) ម៉ាស៊ីនស្វានក៏បណ្ដាលឲ្យឆក់ស្លាប់តែម្តង។
ក្រោយពេលកើតហតុសមត្ថកិច្ច មូលដ្ឋានសហការជាមួយជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅម្តាយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋាន ៕