សមត្ថកិច្ចចាប់ខ្លួនទាហាន ង៧០ម្នាក់តាមដីការពាក់ពន្ធ័ករណីប្លន់
ភ្នំពេញ ៖ ទាហានដែលគេស្គាល់ថានៅអង្គភាព ង៧០ម្នាក់និងប្រពន្ធត្រូវនគរបាលការិយាល័យព្រហ្មណ្ឌកំរិតធ្ងន់ក្រុងសហការជាមួយស្នងការខេត្តកំពង់ស្ពឺមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺពាក់ពន្ធ័ប្លន់ជាច្រើនករណី ហើយក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតរថយន្ត១គ្រឿងម៉ូតូPCX១គ្រឿង អាវុធខ្លី២ដើមគ្រាប់ជាច្រើនគ្រាប់ កាតគ្រីរថយន្តនិងម៉ូតូ១៤ស្លាកលេខរថយន្តមួយគ្រឿងនិងសំភារៈពាក់ពន្ធ័មួយចំនួន ។
ប្រតិបត្តិចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨នៅផ្លូវបេតុលេខ៩៣zភូមិផ្សារតូចសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ ។
ជនសង្ស័យឈ្មោះ ហាត់ ឆាយ ហៅហាក់ឆាយ ភេទប្រុសអាយុ៤២ឆ្នាំស្នាក់នៅផ្ទះលេខ៣៦៩ ផ្លូវ៩៣zភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវស្រុកកំណើតនៅភូមិកំពង់ក្តីឃុំកំពង់រាបស្រុកកោះសូទិនខេត្តកំពង់ចាម ប្រពន្ធមិនស្គាល់ឈ្មោះ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យទៅផ្ទះវិញព្រោះមិនជាប់ពាក់ពន្ធ័ ។
សមត្ថកិច្ចឱ្យដឹងថា ការឃាត់ខ្លួនទាហាន ង៧០នេះធ្វើឡើងតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ៤២២១ចុះថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៨ចេញដោយលោក អ៊ូផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័ ករណីលួចមានស្ថានទំងន់ទោស នៅខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចឱ្យដឹងទៀតថា ការជនសង្ស័យនេះខណៈជនសង្ស័យកំពុងជិះរថយន្តCRV ២នាក់ប្តីប្រពន្ធកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨នៅផ្លូវបេតុលេខ៩៣zភូមិផ្សារតូចសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ បានដកហូតអាវុធខ្លី១ដើមម៉ាកឡុកពណ៌ខ្មៅគ្រាប់មួយចំនួនទូរសព្ទ័២គ្រឿងនិងឯកសារពាក់ពន្ធ័មួយចំនួន ហើយនាំខ្លួនទៅឆែកឆេផ្ទះបន្តទៀត សមត្ថកិច្ចបានរកឃើញ ម៉ូតូPCX១គ្រឿង អាវុធខ្លីម៉ាកK៥៩មួយដើមទៀតគ្រាប់ជាច្រើនគ្រាប់ កាតគ្រីរថយន្តនិងម៉ូតូ១៤ស្លាកលេខរថយន្តមួយគ្រឿងនិងសំភារៈពាក់ពន្ធ័មួយចំនួន ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើ សមត្ថកិច្ចបានឱ្យប្រពន្ធទៅផ្ទះវិញ ព្រោះគ្មានការពាក់ពន្ធ័នៅក្នុងដីកាបង្គាប់ឱ្យចាប់នោះទេ ហើយចំណែកជនសង្ស័យត្រូវបញ្ជូនទៅស្នងការខេត្តកំពង់ស្ពឺវិញព្រោះសណុំរឿងនៅខេត្តកំពង់ស្ពឺ ៕