Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ភ្នំទទាកំពុងរងការកាប់កាយបំផ្លាញពីក្រុមឈ្មួញតែគ្មានជំនាញទបសង្កាត់ឬបង្ក្រាប

ខេត្តតាកែវ ៖ ភ្នំទទាដែលមានទីតាំងស្ថិតក្នុងភូមិស្តុកព្រៃ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ កំពុងតែត្រូវបានក្រុមឈ្មួញ​ ឯងជនកាប់កាយបំផ្លាញ​ យកដី​ និងថ្ម ដឹកទៅលក់ យកលុយដាក់ក្នុងហោប៉ៅយ៉ាងចែកគ្នាចាយយ៉ាងរំភើយ មិនរំខានដល់មន្ត្រីជំនាញ​ ឬអាជ្ញាធរ​ ខេត្តតាកែវ​ ឡើយ​ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរជើង ភ្នុំទទាបានអោយដឹងថា ពួកគាត់ឃើញតែគេកាយដីភ្នំទទាដឹកចេញទៅលក់ម្តងផ្លូវខាងនេះ ម្តងផ្លូវខាងនោះ ពេលខ្លះ
មានឡានធំៗដឹកដីបន្តកន្ទុយគ្នា កាត់ផ្លូវក្នុងភូមិរបស់ពួកគាត់ ពិបាកធ្វើដំណើរយ៉ាងខ្លាំង ធ្វើអោយហុយ ខូចផ្លូវ ស្ពាន និងអាចបង្ករអោយមានគ្រោះថ្នាក់ជាយថាហេតុទៀតផង តែពួកគាត់មិនដឹងធ្វើយ៉ាងម៉េចទេ ព្រោះសូម្បីតែភ្នំដែលជាសម្បត្តិរដ្ឋ គេហ៊ានកាយលក់ចែកលុយគ្នាចាយ ធ្វើមានធ្វើបាន ជំនាញណាហ៊ានចេញមុខបង្ក្រាបផងហ្នឹង​ហើយ​ក៏មិនដឹងថាមានច្បាប់អនុញ្ញាតមកពីខាងណាដែរ។

ជុំវិញបញ្ហាកាយភ្នំលក់ខាងលើ បើតាម លោក ថុល ជាអនុប្រធានមន្ទីររ៉ែ​ ថាមពលខេត្តតាកែវ បានប្រាប់ថា នៅចំណុចទីតាំងកាយភ្នំទទាយកទៅលក់នេះ​ លោកឲ្យទៅសួរប្រធានការិយាល័យច្រកចេញចូលតែមួយខេត្តតាកែវ ទៅ ព្រោះខាងមន្ទីររបស់លោកមានសិទ្ធិត្រឹមតែចុះមកវាស់វែង រួចគិតចំនួនទំហំ មានជំរៅប៉ុន្មាន រួចអោយម្ចាស់អាជីវកម្មទៅបង់លុយខ្លួនគេទៅ។

កោះប៉ែន​ មិនទាន់អាចទាក់ទង ប្រធានមន្ទីររ៉ែនិងថាមពល និង ប្រធានការិយាល័យច្រកចេញចូលតែមួយ ខេត្តតាកែវ ដើម្បីសុំធ្វើការ បំភ្លឺជុំវិញការកាយដី ថ្ម ភ្នំ​ ដែលជាសម្បត្តិរដ្ឋ យកទៅលក់បាននៅឡើយទេ​ព្រោះគ្មានលេខទូរសព្ទ័

បើផ្អែកទៅតាមមាត្រា៥៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជា​ណា​ចក្រកម្ពុជា បានចែងថា ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀត ដែលបានកំណត់ថា ជារបស់រដ្ឋ៕