បុរសម្នាក់មានជំងឺប្រចាំកាយរាំរៃលេបថ្នាំលើសកម្រឹតប្រតិកម្មគាំងបេះស្លាប់គួរឲ្យសង្វេក
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ មានជម្ងឺ ប្រចាំកាយរាំរៃបានទិញថ្នាំ ពេទ្យមកហូប លើសកម្រិត ខណៈដែលកម្លាំងរបស់គាត់កំពុងចុះខ្សោយ បែជាប្រតិកម្មថ្នាំ គាំងបេះដូងស្លាប់បាត់ បង់ជីវិតគួរឲ្យអាសូរ តែដោយសារក្រុមគ្រួសារមិនអស់ចិត្ត បានហៅក្រុមសង្រ្គោះ ទៅពិនិត្យ រួចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ មានឈ្មោះ ព្រំ ឋាន ហៅ សួគ៌ ឋាន ភេទប្រុស អាយុ៥០ឆ្នាំ មានជម្ងឺប្រចាំកាយ«លើសឈាម» មានទីលំនៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
បើតាមការរៀបរាប់ពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ ជាបុរសពោះម៉ាយ មានជម្ងឺប្រចាំកាយ លើសឈាម មើលពុំជា ច្រើនខែ ឆ្នាំ មកហើយ ប្រើប្រាស់ថ្នាំជាប្រចាំ ស្រាប់តែនៅវេលាម៉ោង២ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា នេះអាការៈជម្ងឺរើធ្វើទុក្ខ ជនរងគ្រោះបានទិញផ្សំថ្នាំមកហូប លុះមួយម៉ោងក្រោយ បែជាប្រតិកម្មថ្នាំ រឹងដៃ ជើង ក្រុមគ្រួសារ ជួយមិនទាន់ គាំងបេះដូងស្លាប់បាត់ ដោយមិនអស់ចិត្ត ពលរដ្ឋ ក្បែរខាង ក្រុមគ្រួសារ ហៅក្រុមសង្រ្គោះ ឲ្យជួយទៅពិនិត្យ បន្ថែម ជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពីជនរងគ្រោះស្លាប់ ដោយសារប្រតិកម្មថ្នាំ សាច់ញាតិរាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕