អាសូរប្រាក់រៀលខ្មែរណាស់លោកអើយមានហើយគេមិនយក
យោងតាមគណនីហ្វេសបុក Khmerlove Khmerlove Khmerlove បានសរសេរសារបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម៖ ដោយមានខ្លឹមសារថា អាសូរប្រាក់រៀលខ្មែរ មន្ត្រីចរឹកថ្លៃ មិនទទួលយកលុយជាតិខ្លួនឯង (ហើយថែមទាំងឲ្យ បងប្អូនជួយចែកចាយបន្ត ដើម្បីឲ្យមានចំណាត់ការលើមន្ត្រីថោកទាបនេះ ) និងបានរៀបរាប់បន្តថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួុយរូប សូមសួរទៅក្រសួងពាក់ព័ន្ធកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានមិនទទួយយកលុយខ្មែរ? ( ពេលខ្ញុំអោយលុយខ្មែរ៤០០០០០៛ មន្ត្រីទារ៤២០០០០៛ ដល់ពេលខ្ញុំសួរថា ខុសតម្លៃហាងឆេងខ្លាំងម្លេះ បែជាមន្ត្រីធ្វើចរឹក ច្រងេង ច្រងាងថាមិនយកលុយខ្មែរទៅវិញ ហើយថែមទាំងអោយខ្ញុំទៅរកលុយដុល្លារ អោយបានទើបយក ) ។ គណនីហ្វេសប៊ុកដដែលបានសរសេរឃ្លាចុងក្រោយថា៖ ហើយសុំសួរថាមន្ត្រីចរឹក រឹកពារបែបនេះមែនដែលយកមកបម្រើប្រជាជន? ទើបជួបផ្ទាល់ខ្លួនឯងតែម្ដង ។
គិតទៅលុយខ្មែរគ្មានតម្លៃ ដោយសារមន្ត្រីម្នាក់ អាសូរណាស់ព្រះអើយ៖( សូមក្រសួងដែលពាក់ពន្ធ័មេត្តាមានចំណាត់ការចំពោះមន្ត្រីប្រភេទនេះផង ) ៕