Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ជិះម៉ូតូមកពីផ្ទះម្ដាយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលប្រពន្ធនិងកូនតូចគួរឲ្យសង្វេក

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីផ្ទះម្ដាយត្រូវបុកគ្នាជា​មួយរថយន្តបាឡែនផ្លោងដួលកណ្ដាលថ្នល់បណ្ដាលឲ្យរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកមកពីក្រោយបុកនិងកិនបន្ថែម​ពី​លើ​ស្លាប់យ៉ាងអាណោចអធម៌​ ចោលប្រពន្ធនិងកូនទើបតែអាយុ៣ខែ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង​កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី១៨ខែវិច្ឆិការឆ្នាំ​២០១៨​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងភូមិរលួសសង្កាត់​ ជើងឯក​ ខណ្ឌដ្កោ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមានឈ្មោះ​ កង​ ធី​ ភេទប្រុសអាយុ២៥ឆ្នាំ​ មុខរប​កម្មករោងចក្រ​ មានប្រពន្ធនិងកូនតូចអាយុទើបតែបាន៣ខែ​ស្នាក់​នៅម្ដុំព្រែកកំពឹស​ មានស្រុកកំណើត​ភូមិកណ្ដាល​ ឃុំស្វាយ​ចេក​ ស្រុករំដួល​ ។

បើយោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍​ បានឲ្យដឹងថា​ មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ សេ១២៥​ ឆ្នាំ២០០៤​ ពណ៌​ខ្មៅពាក់​ស្លាកលេខ​ ស្វាយរៀង1G-8233 ទិសដៅពីជើងទៅត្បូង​ ខណ:មកដល់ចំណុចកើតហេតុ​ ជនរងគ្រោះបានវ៉ារថយន្តមួយគ្រឿងមិនប្រយត្ន័ក៏បុកគ្នាជាមួយរថយន្តបា​ឡែនពណ៌ស​ពាក់ស្លាកលេខ​ភ្នំពេញ2AM-0989 ដែលធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាចំកង់មុខខាងឆ្វេងពេញទំហឹងបែកកងទៅមុខលែងរួច​ ចំណែកម៉ូតូជនរងគ្រោះផ្លោងដួលកណ្ដាលថ្នល់ក៏ត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកមិនចាំស្លាកលេខដែល​បើកមកពីក្រោយស្របទិសគ្នាជាមួយម៉ូតូ​បុក​និងកិនថែមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើត​ហេតុ​គួរឲ្យអាសូរ​ ហើយរថយន្តបានបើករត់គេចបាត់​ស្រ​មោល​ ។ បន្ទាប់ពីកើតហេតុបងស្រីនិងប្រពន្ធជនរង​គ្រោះបានមកដល់អង្គុយយំសោកស្ដាយប្អូននិងប្ដី​ គួរ​ឲ្យសង្វេក​ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកវាស់វែងនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណើត​ដើម្បីធ្វើបុណ្យតាមប្រពៃណី​ ។ ចំណែករថយន្តបាឡែននិងអ្នកបើកបរ​ រួមទាំងម៉ូតូងគ្រោះត្រូវបានសមត្ថកិច្ច​បញ្ជួនទៅ​ ការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ​ ៕