សមត្ថកិច្ចខណ្ឌសែនសុខបង្ហាញមុខឃាតករញីឈ្មោលដែលធ្វើទារុណកម្មនារីរកសុីភេទម្នាក់រហូតស្លាប់
ភ្នំពេញ៖ ឃាតករប្រុសស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការខណ្ឌសែនសុខឃាត់ខ្លួននឹងបង្ហាញមុខជាសាធារណៈក្រោយពីឃាតករញីឈ្មោលបានធ្វើសកម្មភាពវាយធ្វើទា រុណកម្មនារីរកសុីផ្លូវភេទម្នាក់ដែលមិនព្រមរួមភេទជាមួយភ្ញៀវរហូតស្លាប់រួចដឹកសពទៅទម្លាក់ចោលនៅវត្តទឹកថ្លា ហើយការធ្វើសន្និសិទ្ធបង្ហាញមុខនេះធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានថ្លែងប្រាប់អ្នកព័ត៌មានថា ក្រោយពីមានការភ្ញាក់ផ្អើលករណីសពនារីម្នាក់ត្រូវបានឃាតករវៃសម្លាប់ហើយដឹកសពយកមកទម្លាក់ចោលក្នុងបរិវេនវត្តទឹកថ្លានោះ រូបលោកបានសុំការអនុញ្ញាតពីឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការស៊ើបអង្កេតអស់រយះពេល៥ថ្ងៃ ទើបទទួលបានតម្រុយហើយកំណត់មុខសញ្ញាឃាតករបាន។ លោកបន្តថាក្រោយទទួលបានតម្រុយភ្លាមលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅឡោព័ទ្ធឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ជាជនជាតិវៀតណាមកំពុងស្នាក់នៅផ្ទះម៉ាស្សាមួយកន្លែងនៅផ្លូវ៥៩៨ ភូមិ១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀកថ្ងៃទី១៩ យកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
លោកអធិការបន្តថាក្រោយមន្ត្រីជំនាញសួរនាំរួចជនសង្ស័យដែលឃាតករបានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់នារីរងគ្រោះរួចដឹកយកទៅទម្លាក់ចោលនៅក្នុងវត្តទឹកថ្លាពិតប្រាកដមែន ដោយដើមហេតុមកពីនារីរងគ្រោះខាងលើមិនព្រោះរួមភេទជាមួយភ្ញៀវដែលចូលមកកោសជប់ម៉ាស្សាក្នុងហាងរបស់ខ្លួន ។ ជនសង្ស័យបន្តថាកន្លងមកពួកខ្លួនតែងតែវៃធ្វើបាបនារីរងគ្រោះដោយដំបងនឹងទាត់ធាក់ ទាញបោចសក់បោកក្បាល រហូតមដល់ថ្ងៃទី១៥ វៃជ្រុលដៃក៏បណ្តាលអោយនាងដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ហើយខ្លួនភ័យមិនដឹងធ្វើម៉េចក៏សម្រេចដឹកសពនាងទៅចោលនៅវត្តទឹកថ្លាតែម្តង។
ជនសង្ស័យជាឃាតករទាំងពីរនាក់ ទី១មានឈ្មោះ ង្វៀង យុាំងចូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកមើលការខុសត្រូវស្រីបម្រើផ្លូវភេទ ទី២ឈ្មោះ ង្វៀង ធីយុំាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់ ចំណែកជនរងគ្រោះឈ្មោះ ង្វៀង យុំាងយុង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរស្រីបម្រើផ្លូវភេទ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្តុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕