ជិះម៉ូតូឌុបប្រពន្ធចេញពីធ្វើការត្រូវរថយន្តទេសចរណ៍បុកពីក្រោយធ្លាក់ប្រពន្ធចូលក្រោយរថយន្តកិនស្លាប់តួរឲ្យរន្ឋត់
ភ្នំពេញ៖ រថយន្តក្រុមហ៊ុនទេសចរណ៍មួយគ្រឿងបើកបរក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលជិះដោយប្ដីប្រពន្ធមួយគួរឌុបគ្នាចេញពីធ្វើការបណ្តាលឲ្យកិនស្លាប់ប្រពន្ធ និងប្តីរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង០០នាទី ល្ងាចថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង (ផ្លូវ៣០ម៉ែត្រ) ស្ថិតក្នុងភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ឲ្យដឹងថាមុនពេលកើតហេតុប្តីប្រពន្ធមួយគូរបានជិះម៉ូតូធន់ធំមួយគ្រឿង ម៉ាក MSX ពាក់ស្លាកលេខភ្នំពេញ1FD-4854ឌុបគ្នាចេញពីធ្វើការរោងចក្រ ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រុងប្រភេទដឹកភ្ញៀវទេសចរណ៍មួយគ្រឿង ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ3B-5112 បើកបរស្របទិសគ្នាជាមួយម៉ូតូយ៉ាងលឿន ហើយទំនងជាន់ហ្វ្រាំងមិនទាន់ក៏បានជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលស្ត្រីជាប្រពន្ធដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ ចំណែកប្តីបានរងរបួសស្រាល ដោយឡែកម៉ូតូនៅក្រោមរថយន្តអូសជាច្រើនម៉ែត្របណ្តាលឆាប់ឆេះខ្ទេច ។
ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុសម្រួលចរាចរជូនប្រជាពលរដ្ឋធ្វើដំណើរនឹងបានទំនាក់ទំនងទៅមន្ត្រីជំនាញចុះវាស់វែងយករថយន្តបង្កនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕