Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងភ្លើងអាគុយឆេះរថយន្តក្នុងយានដ្ឋានជួសជុលរថយន្ត​ផ្អើលសមត្ថកិច្ចថ្ងៃអុំទូកទី២

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែងផ្អើល​សមត្ថកិច្ច​ និងកម្លាំងអន្តរាគមន៍បង្កានិងពន្លត់អគ្គីភ័យចេញរថយន្តពន្លត់អគ្គីភ័យទាំងថ្ងៃ ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ចំថ្ងៃបុណ្យអុំទូកទី២ថ្ងៃ២២រខែវិច្ឆិការឆ្នាំ២០១៨​ នៅតាមបណ្ដោយផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅ១​ ខណ្ឌ​ពោធិសែនជ័យ​ រាជធានីភ្នំពេញ​ ។

ទីតាំងយានដ្ឋានជួសជុលរថយន្តខាងលើទំហំ១០X២០ម៉ែត្រ ប្រកស័ង្កសី មានម្ចាស់ឈ្មោះ ហេង គឹមសន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុន​ពេលកើតហេតុ ខណៈដែលនៅសុខៗ ស្រាប់តែផ្សែង​ហុយខ្មួលខ្មាញ់ចេញពីរថយន្ត២៤កៅអី មួយគ្រឿងដែលចត​ទុកក្នុងយានដ្ឋាន ហើយបានចេញជាអណ្តាតភ្លើង ឆេះរាល​ដាល ដល់សម្ភារៈក្បែរខាង បង្កឲ្យភ្ញាក់ផ្អើល ដល់ប្រជាពល​រដ្ឋនិងសមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង​របស់​ស្នងការក្រុង៤គ្រឿង អាវុធហត្ថ ១គ្រឿង មកដល់ជួយអន្តរាគមន៍ បាញ់ពន្លត់អស់ទឹកមួយឡាន​ ទើបរលត់ទៅវិញ តែរថយន្តទេសចរណ៍២៤កៅអី មួយគ្រឿងឆេះខ្ទេច សល់តែដែក​ សំណាងល្អមិនឆាបឆេះរាលដល់ផ្ទះហើយក៏មិនបង្កឲ្យអ្នកណារងរបួសដែរ ។​ ដោយឡែកសម្ភារៈខូចខាតក្នុងឧប្បត្តិហេតុខាងលើនេះរួមមាន​៖​ រថយន្តមួយគ្រឿង ប្រភេទទេសចរណ៍២៤កៅអី ម៉ូតូ មួយគ្រឿង កង់ មួយគ្រឿង និងសម្ភារៈមួយចំនួនទៀត ។

តាមសមត្ថកិច្ច ពិនិត្យជាក់ស្តែង អគ្គីភ័យខាងលើផ្តើមចេញពី ឆ្លងភ្លើងក្បាលអាគុយ​ របស់រថយន្ត​ ២៤កៅអីទើបបណ្ដាលទៅ​ជាអគ្គីភ័យកើតឡើង​បែបនេះ ។ ចុងក្រោយសមត្ថកិច្ចបានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុង​ប្រយត្ន័ឲ្យបានខ្ពស់ចំពោះអគ្គីភ័យ​ ព្រោះនេះជារដូវក្ដៅ​ ៕