Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូទៅទិញសាច់ក្លែមប៉ះគ្នាបន្តិចបន្តួចវាយតប់គ្នាបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់លុះព្រឹកឡើងយកទៅពេទ្យទើបដឹងថាស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូប៉ះគ្នាបន្តិចបន្តួចឈ្លោះប្រកែកក្លាយជាអំពើហឹង្សាវាយតបគ្នាបណ្ដាលឲ្យរបួសធ្ងន់សន្លប់ស្ដូកស្ដឹងកាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី០២ខែឧសភាឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវបេតុងផ្សារក្រមួនភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បន្ទាប់មកត្រូវបានបងប្អូនលើកយកទៅដេកនៅផ្ទះ លុះព្រឹកឡើងប្រពន្ធឆ្ងល់ដេកមិនងើបក៏បានប្រញ៉ាប់ប្រញ៉ាល់ដឹកតាមរឺម៉កកង់បីយកទៅពេទ្យទើបដឹងថាប្ដីស្លាប់ បង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០១៨ ។

សព​ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុន វិចិត្រ ភេទ​ប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាង​ពិ​ដាន ស្នាក់នៅ​ភូ​មិទួលរការ៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ និង​មានស្រុក​កំ​ណើត​នៅ​ស្រុង​កងមាស ខេត្តកំពង់ចាម មានប្រព​ន្ឋ​មានឈ្មោះ តឿ​ង ឡេ​ន អាយុ ៣៥ឆ្នាំមុខរបរ កម្មការិនី​រោងចក្រ។ ចំណែកជនសង្ស័យ មានឈ្មោះ ម៉េង ភារៈ ហៅវួច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់តុការ នៅម៉ូឌែន២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បើតាមប្រភពពីប្រពន្ធជនរងគ្រោះបាន​ប្រាប់​អ្នកសារព័ត៌មានឲ្យដឹងថាមុន​កើត​ហេតុ​ប្ដី​របស់គាត់បាន​ជិះម៉ូតូ​ស្កុប​ពី ពណ៌​ក្រហម​មួយគ្រឿង ឌុប​បងថ្លៃ​ប្រុស​ទៅ​ទិញ​គ្រឿងក្លែម​ហើយ​ពេល​ត្រលប់​មកវិញ​ក៏បាន​​កៀរ​គ្នា​ជាមួយ​ម៉ូតូ​វីវ៉ា​ពណ៌ខ្មៅ​តែ​មិន​ខូចខាត​និង​របួស​ធ្ងន់ធ្ងរ​នោះទេ ហើយក៏​សម្របសម្រួល​គ្នា​បញ្ចប់រឿង​តែ​ពេល​ប្ដី​គាត់​ជិះម៉ូតូ​មក​ដល់ផ្ទះ​មិនដឹង​មូលហេតុ​អី​ ប្ដី​គាត់​ទៅ​កន្លែងកើតហេតុ​មិន​ឆ្ងាយប៉ុន្មាន​ពី​ផ្ទះក៏​មាន​បុរស មួយក្រុម​ មិនចាំថាប៉ុន្មាននាក់ បានយកដុំថ្ម​និង​បំពង់​ទីប​វាយ​ប្ដី​គាត់​បណ្ដាលឲ្យ​សន្លប់​ស្ដូកស្ដឹង​ ភ្លាមៗក៏មាន​ប្រជាពលរដ្ឋ​នៅក្បែកន្លែងកើតហេតុស្រែកឆោឡោជួយ​ឃាត់កុំឲ្យវាយគ្នាពេលនោះ​ក៏​ក្រុម​ជនបង្ក​នាំគ្នារត់គេចខ្លួន​បាត់​អស់​បន្ទាប់មកដោយពេលនោះមិនឃើញ​ស្នាមរបួស​អ្វី​លើ​ខ្លួន ប្រាណ​សូម្បីតែ​ឈាម​ក៏​គ្មានសង្ស័យថា ប្ដី​គាត់​ស្រវឹង​ខ្លាំង ពេក​ក៏បានលើកយកមក​ដេក​នៅផ្ទះ​លុះ​ព្រឹក​ឡើង​ឃើញ​ប្ដី​មាន​សភាព​មិន​​ដឹងខ្លួន​បានហៅបងថ្លៃយករឺម៉កកង់បីដឹកទៅ ពេទ្យ ទើបពេទ្យប្រាបថាប្ដីគាត់បានស្លាប់បាត់ ទៅហើយ ។

ក្រោយមកដោយឃើញស្នាមជាំពេញខ្លួនសង្ស័យថាមកពីករណីអំពើហឹង្សាកាលពីយប់ក៏បានដឹកសពជនរងគ្រោះទៅតម្កល់នៅវត្តចាក់អង្រែក្រោមរួចបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលចាក់អង្រែក្រោម ភ្លាមៗសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ បញ្ជាក់ថាស្នាមជាំដោយសារវាយ រួចក៏ប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។ ចំណែកក្រុមជនសង្ស័យសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់បន្ទាប់ពីប្រពន្ធជនរងគ្រោះមកប្ដឹង បច្ចុប្បន្នកំពុងឃុំខ្លួននៅអធិការនគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។ ចំណែក បក្ខពួកសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត ៕