ចាប់រំលោភក្មេងស្រីក្នុងបន្ទប់ទឹកម្ដាយនាងទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ត្រូវម្ដាយក្មេងស្រីចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេធ្វើសកម្មភាពចាប់ រំលោភកូនស្រីរបស់គាត់នៅក្នុងបន្ទប់ទឹកបានសម្រេច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង៧ និង០០នាទីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុច ក្នុងបន្ទប់ទឹកការ៉ាស់សាំងតេលា ផ្លូវ៣០ ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពរញ ។
ជនសង្ស័យមានឈ្មោះ វង្ស សំណាង ភេទប្រុសអាយុ១៥ឆ្នាំមុខរបរកម្មករលាងរថយន្ដស្នាក់នៅចំណុចកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះមាន ឈ្មោះ ឌ.ស.ន.ត អាយុ១៥ ឆ្នាំមុខរបរ លក់ដូរ ស្នាក់ នៅភូមិទួលរកា១សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ៧និង ០០ នាទីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០១៨ ក្មេងស្រីរងគ្រោះបានដើរម្នាក់ឯងចូលក្នុង បន្ទប់ទឹកក្នុងការ៉ាស់កើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានដើរទៅតាមក្រោយរួចបានបិតទ្វារដាក់គន្លឹះហើយក៏បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេច រួចក្មេងស្រីរងគ្រោះបានដើរចេញមកវិញ ស្រាប់តែម្ដាយមកទាន់ក៏ចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្ដង ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕