Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចឆ្មក់ចូលបង្រា្កបទីតាំងចាប់ជំរិតតាមប្រព័ន្ធ Internetឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាច្រើននាក់

ខេត្តតាកែវ៖​ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជ​អាវុធហត្ថខេត្ត​ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានធ្វើការឆ្មក់បង្រ្កាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ចំនួន០៤ទីតាំងផ្សេងគ្នានៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨ ។
ទីតាំងទី១ ៖​ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៣នាក់ ស្រី០៧នាក់។

ទីតាំងទី២ ៖​ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់(ប្រុស)។

ទីតាំងទី៣ ៖​ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៧០នាក់ ស្រី២៤នាក់។
ទីតាំងទី៤ ៖​ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់

សរុបទាំង០៤ទីតាំង ឃាត់ខ្លួនជនជាតិចិនប្រុសស្រីបានចំនួន ២៣៥នាក់៕