សង្ស័យបែកថ្នាំមកលោតទឹកលើស្ពានជ្រោយចង្វារមិនបានសម្រេច
ភ្នំពេញ៖ នារីម្នាក់សង្ស័យបែកថ្នាំបានដើរមករកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មី សំណាងល្អត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វារជួយចាប់ទាន់ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៨ខែវិច្ឆាឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារថ្មីស្ថិតក្នុងភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នារីរងគ្រោះដែលមករកលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ម៉ន ស្រីនូ អាយុជាង២០ឆ្នាំ មិនទាន់ដឹងកន្លែងស្នាកនៅ
បើតាមប្រភពពីបុរសម្នាក់ដែលជាកម្លាំងសណ្ដាប់ធ្នាប់បានឲ្យដឹងថា ដំបូងគាត់បានប្រទះឃើញនារីខាងលើបានដើរនៅលើស្ពានទិសដៅពីត្រើយខាងលិចមកកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែនាងឡើងលើបង្កាន់ដៃស្ពានបំរ៉ុងលោតក៏ត្រូវរូបគាត់ស្ទុះទៅចាប់ទាន់និងយកមកគល់ស្ពានត្រើយខាងកើតដើម្បីសួរនាំ តែបែជានាងនិយាយទៅមុខទៅក្រោយមិនដឹងខុសត្រូវនិងបានជេប្រម៉ាតទៅលើកម្លាំងសមត្ថកិច្ចនិងកម្លាំងសណ្ដាប់ធ្នាប់ ថាពួកឯងមកឃាត់អាញ់ធ្វើអី អាញ់ចង់ងាប់ ដោយសារពួកឯងមកចាប់ទើបអាញ់មិនងាប់ ។
ក្រោយមកកម្លាំងសមត្ថកិច្ចនិងកម្លាំងសណ្ដាប់ធ្នាប់ដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើតបានហៅរឺម៉កម៉ូតូកង់បី និងបានចាប់លើកដាក់លើរឺម៉កយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ៕