បុរសម្នាក់ប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សគេសម្លាប់ច្រកថង់យកមកចោលក្នុងដីឡូត៍ភ្ញាក់ផ្អើលទាំងព្រឹក
ភ្នំពេញ៖ គ្រោងឆ្អឹងសាកសពមនុស្សម្នាក់ត្រូវបានឃាតករដៃឆៅសម្លាប់កាត់ជាពីរកំណាត់ យកមួយកំណាត់ច្រកថង់ខ្មៅយកទៅបោះចោលនៅក្នុងដីឡូត៍មួយកន្លែងរហូតដល់ស្អុយរលួយនៅសល់តែគ្រោងឆ្អឹងទើបគេប្រទះឃើញ
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២៨ខែវិឆ្ឆិកាឆ្នាំ ២០១៨នៅចំណុចដីឡូត៍មួយកន្លែង ក្បែផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
សាកសព មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានលក្ខណះហើមស្អុយរលួយនៅសល់តែគ្រោងឆ្អឹង ។
បើតាមសមត្ថកិច្ចបានអោយដឹងថានៅមុនពេលមានការភ្ញាក់ផ្អើល មានបុរសជាកម្មករសំណង់ម្នាក់បានទៅបត់ជើងក៍ប្រទះឃើញសពស្អុយរលួច សល់តែគ្រោងឆ្អឹងក៍រាយការប្រាប់សមត្ថកិច្ចដើម្បីចុះត្រួតពិត្យនិងធ្វើកោសល្យវិច្ឆ័យ ។
សមត្ថកិច្ចបានបន្តថា សាកសពជាមនុស្សប្រុសត្រូវបានឃាតកសម្លាប់កាត់ជាពីកំណាត់ហើយ យកមួយកំណាត់ផ្នែកខាងក្បាលច្រកថង់ខ្មៅរុំស្គុតយកទៅបោះចោលក្បែរគំនរសំរាមក្នុងដីឡូត៍ ចំណុងកើតហេតុខាងលើ ។
ក្រោយពេលសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យរួចបានបញ្ជាក់ថា សាកសពអាចស្លាប់រយះពេលប្រហែលមួយខែមកហើយ រួចបានធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវវែកមុខរកជនសង្ស័យជាឃាតកមកផ្ដន្ទាទោសតាមច្បាប់ ៕