កម្លាំងនគរបាលប៉ុស្តិដង្កោឃាត់ចោរប្លន់៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ខណៈពួកគេធ្វើសកម្មភាពធាក់ជនរងគ្រោះប្លន់ម៉ូតូ
ភ្នំពេញៈ ជនសង្ស័យ៤នាក់ដែលជាមុខសញ្ញាប្លន់យ៉ាងសកម្មបានធ្វើសកម្មភាពដេញធាក់ប្លន់ម៉ូតូជនរងគ្រោះតែមិនបានសម្រេចត្រូវកម្លាំងនគរបាលប៉ុស្តិដង្កោកំពុងល្បាតឃើញដេញចាប់បាន៣នាក់ជាបន្តបន្ទាប់នឹងម្នាក់ទៀតគេចខ្លួនបាត់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១នឹង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក តុល តូនី នាយប៉ុស្តិដង្កោបានអោយដឹងថាដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជឹម សីុថា អធិការខណ្ឌ លោកបានដឹកនាំបញ្ជាកម្លាំងប៉ុស្តិល្បាតក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋនឹងទប់ស្កាត់បទល្មើសអោយស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រហូតដល់ម៉ោង១រំលងអាធ្រាត្រខណៈកម្លាំងលោកកំពុងជិះល្បាតស្រាប់តែឃើញជនសង្ស័យ៤នាក់ជិះម៉ូតូពីរគ្រឿងដេញធាក់បុរសម្នាក់បំណងប្លន់យកម៉ូតូ ភ្លាមៗកម្លាំងលោកក៏បានចេញអន្តរាគមន៍ដេញចាប់ក្របួចបានចំនួន២នាក់ដកហូតម៉ូតូបានមួយគ្រឿង ចំណែកជនសង្ស័យ២នាក់ទៀតបានជិះម៉ូតូគេចបាត់ស្រមោល ។ ហើយពីឃាត់យកមកសួរនាំសមត្ថកិច្ចបានតាមជនសង្ស័យបានម្នាក់ទៀតនឹងដកហូតបានម៉ូតូគ្រឿង។
លោកបន្តថាជនសង្ស័យដែលឃាត់បានទី១ឈ្មោះ ជិន រ៉ាវី យុអា១៨ឆ្នាំមុខរបរជាងឈើ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពធិសែនជ័យនឹងទី២
ឈ្មោះឃឿន លីយ៉ា យុអា២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពធិសែនជ័យ ទី៣ ឈ្មោះ ធី សុធា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ ។ បច្ចប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរតាមចាប់បក្ខពួកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕