ខឹងម្ដាយស្ដីបន្ទោសរឿងមានសង្សារតូចចិត្តគិតខ្លីចង.កសម្លាប់ខ្លួនបន្សល់ទុកលិខិតសុំទោស
បន្ទាយមានជ័យ៖ យុវតីវ័យក្មេងម្នាក់ចិត្តដល.កគ្រាន់តែម្ដាយ ស្ដីបន្ទោស បន្តិចបន្តួច រឿងមានសង្សារ ខ្លាចម្ដាយនាំទៅឲ្យពេទ្យពិនិត្យ( ព្រហ្មចារី )គិតខ្លីចង.កសម្លាប់ខ្លួន ដោយបន្សល់ទុកនៅលិខិតបណ្ដាំសុំទោសម្ដាយ៖ បង្កការភ្អាក់ផ្អើលកាលពីយប់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ នៅ ភូមិក្បាលស្ពាន១ សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យុវតីរងគ្រោះមានឈ្មោះ ផាន់ ស្រីនិច អាយុ១៦ឆ្នាំស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិង មានស្រុកកំណើតភូមិតាអិន ឃុំស្រះវាំងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចបានបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចសមត្ថកិច្ចបានប្រគល់ ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕