អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបណ្ដេញជនជាតិចិន២៣២នាក់ទៅប្រទេសចិនវិញ
ភ្នំពេញៈនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៨នេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានបណ្តេញជនជាតិចិនចំនួន២៣២នាក់។ ក្នុងនោះមានស្រីចំនួន៣៨នាក់ឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីពួកគេឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។ និងបានប្រព្រឹត្តបទល្មើសជម្រឹតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ហើយត្រូវចាប់ខ្លួនកន្លងមកនៅឯខេត្តតាកែវ។