Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទូហ្គេមចំនួន៧៣គ្រឿងត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុងដុតកំទេច

ភ្នំពេញ ៖ ទូហ្គេមគ្រប់ប្រភេទចំនួន៧៣គ្រឿងត្រូវបានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកសាយណូរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកប៊ុនសត្យាប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលក្រុងបាន ធ្វើការដុតកំទិចចោល កាលពីវេលាម៉ោង៣នឹង៤០នាទីរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨ នៅចំណុចដីឡូត៍ទំនេមួយកន្លែងស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។
លោក សាយណូរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទូហ្គេមទាំងអស់យើងធ្វើការដុតកំទេចនេះ មានចំនួន ៧៣ទូរ​ ក្នុងនោះ ទូហ្គេមបាញ់ត្រីចំនួន៤៧គ្រឿងនិងហ្គេមបៀរចំនួន២៦គ្រឿងដែលតុលាការដឹកនាំមន្ត្រីនគរបាលចុះបង្ក្រាប ក្នុងរយៈពេល កន្លងមក នៅតាមបណ្តាខណ្ឌនានាក្នុង រាជធានីភ្នំពេញ ។
លោក បានបន្តថា ដើម្បីចូលរួមអនុវត្តនូវគោលន​យោបាយ​ភូមិសង្កាត់មានសុវត្ថិភាពទាំង៩ចំណុច និងអនុវត្តតាមបទ​បញ្ជារបស់អភិបាលរាជធានី ភ្នំពេញ ក៏ដូចជានាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកក៏បានដឹកនាំអនុវត្តយ៉ាងខ្ជាប់ខ្ជួនកន្លងមក ដោយបង្ក្រាបបានជាបន្តបន្ទាប់ហើយទិសដៅបន្តយើងសហការបង្ក្រាបនូវបទល្មើសផ្សេងៗ និងល្បែងសុីសងគ្រប់ប្រភេទ ដើម្បីចូលរួមចំណែកកាត់បន្ថមនូវបទល្មើសដែលកើតមានឡើងក្នុងរាជធានីភ្នំពេញ ៕