Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្ម

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យ២​នាក់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបាន​សម្រេច កាលពី​វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូ៣០ម៉ែត ស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ជនរងគ្រោះឈ្មោះ ម៉ី ស៊ុនហៀង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ឈ្មោះ សុន រតនៈ ហៅ ខ្នាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ឈ្មោះ សុខ ប៊ុនយុទ្ធថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំង វែង ឃុំព្រៃទទឹង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមសម្ដីជនរងគ្រោះបានប្រាប់អោយដឹកថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BV-4021 ចេញពីផ្ទះស្ថិតនៅភូមិកើតហេតុខាងលើដើម្បីទៅទិញអ៊ីវ៉ាន់នៅផ្ទះលក់ចាប់ ហួយក្នុងភូមិពេលទិញអ៊ីវ៉ាន់រួចក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ តាមផ្លូវបេតុង ពេលដែលមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែទូរស័ព្ទរោទិ៍ ជនរងគ្រោះក៏បានដក ទូរស័ព្ទដៃ HUAWEI ពណ៌ខ្មៅ ចេញពីហោប៉ៅមកមើល ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FP-6411ជិះមកពីក្រោយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃហើយជិះម៉ូតូគិចខ្លួនបាត់ រួចមកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលពងទឹកឲ្យជួយធ្វើការអន្តរាគមន៍។

ក្រោយពីរទទួលបានពាក្យបណ្ដឹងរួច សមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន លុះម៉ោង១០និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែលើ​ សមត្ថកិច្ចក៏បានឃើញជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ៣០ម៉ែត្រស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ក៏បានឃាត់ខ្លួនឈ្មោះសុខ ប៊ុនយុទ្ធថន បានយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ពងទឹក និងបន្តទៅឃាត់ខ្លួជនសង្ស័យម្នាក់ទៀតឈ្មោះ សុន រតនៈ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ១.ទូរស័ព្ទដៃ០១គ្រឿងម៉ាក
ពណ៌ខ្មៅ (របស់ជនរងគ្រោះ) ចំនួន០១គ្រឿង ២.ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៦ មួយគ្រឿង ។ បច្ចប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ពងទឹកកសាងសុំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។