អាសូរណាស់! យុវជន២នាក់ត្រូវរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតសុកន បុកនិងកិនបែកក្បាលស្លាប់គួរឲ្យសង្វេក
ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាចេញពីរត់តុការត្រូវរថយន្តកុងទីន័ររបស់ក្រុមហ៊ុន ផែស្ងួត សុ កន បើកបុកពីក្រោយរួចកិនបែកក្បាលស្លាប់ទទឹមគ្នានៅនិងកន្លែងយ៉ាងអាណោយអធម៌ និងអូសម៉ូតូជាច្រើនម៉ែត្រ
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៧ ក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះ ភារម្យ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរត់តុ មានទីលំនៅភូមិស្វាយ រលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់) និងជនរងគ្រោះទី២ មានឈ្មោះ ប៉ា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរត់តុមានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាត ខេត្តកណ្ដាល អ្នកជិះខាងក្រោយ(ស្លាប់) ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាក់ស្មាក់រ៉េវូពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1Y-9402 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងទីន័រក្រុមហ៊ុនផែស្ងួតសុកនមួយគ្រឿង ពណ៌ស លាយខៀវពាក់ស្លាកលេខភ្នំពេញ3A-7325បើកបរដោយបុរសម្នាក់និងរួមដំណើរជាព្រូម្នាក់ទៀតធ្វើដំណើរស្របទិសគ្នាមិនប្រុងប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង រួចកិនចំក្បាលបែកធ្លាយខួរស្លាប់ទាំង២នាក់ភ្លាមៗនិងកន្លែង គួរឲ្យរន្ធត់ ។ ចំណែករថយន្តបង្កព្យាយាមបើករត់ទាំងម៉ូតូនៅក្រោមអូសជាច្រើនម៉ែត្រ រួចឈប់ទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកព្រូម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ករនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នទៅតាមផ្លូវច្បាប់ ។
ដោយឡែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕