បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងព្រោះតែភ្លើងប្រច័ណ្ឌ
កំពង់ធំ៖ បុរសម្នាក់កើតភ្លើងប្រចណ្ឌ័ដាច់ចិត្តយកកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យស្លាប់បាត់បងជីវិតទាំង២នាក់ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨ នៅភូមិបល័្លង្លកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ខ្មាន់កាំភ្លើងជាប្ដីមានឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៧ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ ស៊ុន ពៅ អាយុ៣៧ឆ្នាំ អ្នកទាំង២មានមុខរប លក់បាយនិងលាងឡាន ។
ប្រភពពីសាច់ញាតិបានឲ្យដឹងថា ប្ដីប្រពន្ធទាំង២នាក់ធ្លាប់មានរឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ពេលកន្លងមកនិងធ្លាប់ប្រើអំពើហឹង្សាទៀតផង ដោយសារតែភ្លើងប្រចណ្ឌ័ ។
សមត្ថកិច្ចបានឲ្យដឹង ជនរងគ្រោះទាំង២នាក់ពិតជាមានរឿងឈ្លោះគ្នាដោយសារខាងប្ដីប្រចណ្ឌ័ប្រពន្ធទើបឈានដល់ការយកកាំខ្លីម៉ាកវុលរ៉ូវែ បាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងនិងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា កាំភ្លើងនេះអាចលាក់ទុកកាលពីសម័យធ្វើជាទាហាន នៅខេត្តព្រះវិហារ»។
ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចបានប្រគល់សព ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕