អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋ២ខ្នងនៅខណ្ឌ៧មករា
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅជាន់ទី៤ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង៖ គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨នៅផ្ទះជាន់ទី៤ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះមានឈ្មោះ ឡុង តង់ទីណូ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ មន្ត្រីយោធិនចូលនិវត្តន៍ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យនេះ បណ្តាល មកពីការផ្សារដែកធ្លាក់កម្ទេចភ្លើងធ្វើអោយឆាបឆេះតែម្ដង។ សមត្ថកិច្ចបានបន្តថាបន្ទប់ពីទទួលបានព័ត៌មានករណីអគ្គីភ័យកម្លាំងអន្តរាគមន៍បង្កានិងពន្លត់អគ្គីភ័យបានចេញរថយន្តពន្លត់អគ្គីភ័យសរុបទាំងអស់ចំនួន១០គ្រឿងជួយអន្តរាគមន៍បាញ់អស់ទឹក១០ឡាន ។ ចំណែកការខូចខាតមានផ្ទះ២ខ្នងសម្ភរៈមួយចំនួន សំណាងល្អគ្មានអ្នករងរបួស ៕