Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អធិការខណ្ឌដង្កោបង្ហាញមុខជន​សង្ស័យ​១០នាក់ក្រោយបង្ក្រាបបានពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់ថ្នាំញៀន

ភ្នំពេញៈ​ ជនសង្ស័យ១០នាក់រួមទាំងថ្នាំញៀននឹងសម្ភារមួយចំនួន​ ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាន​ ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការបង្ហាញមុខជាសាធារណៈ​ កាលពីព្រឹកថ្ងៃទី​ ១៨​ ខែ​ធ្ន​ូ​ ឆ្នាំ​២០១៨​ ។

លោកវរសេនីយ៍​ឯក​ ជឹម​ សុីថា​ អធិការខណ្ឌដង្កោបានថ្លែងប្រាប់អ្នកសារព័ត៌មានថា​ ជនសង្ស័យទាំង១០នាក់ធ្វើការបង្ក្រាបបានចំនួនបីទីតាំងផ្សេងគ្នានៅក្នុងមូលដ្ឋានខណ្ឌដង្កោ​ កាលពីយប់ថ្ងៃទី១៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ដោយប្រតិបត្តិការទី១ឃាត់ខ្លួនជនសង្ស័យ៦នាក់កំពុងធ្វើសកម្មភាពជួញដូរនឹងប្រើប្រាស់ថ្នាំញៀននៅភូមិស្រែញ័រ​ សង្កាត់ពងទឹក​ នឹងប្រតិបត្តិការទី២កម្លាំងប៉ុស្តិព្រែកកំពឹសធ្វើការល្បាតឃើញជនសង្ស័យម្នាក់កំពុងធ្វើជក់ថ្នាំញៀនក៏ឃាត់តែម្តង​ ចំណែកប្រតិបត្តិការទី៣​ គឺកម្លាំងនគរបាលចូលរួមជាមួយគណៈបញ្ជាការឯកភាពខណ្ឌដង្កោដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនឹងបទល្មើសផ្សេងៗនៅផ្លូវ២១៧​ ភូមិម័ល​ សង្កាត់ដង្កោ​ ​ ហើយខណៈនោះមានជនសង្ស័យ៣នាក់ជិះកាត់គោលដៅឃើញសង្ស័យ​ កម្លាំងក៏ឃាត់ឆែកឆេរក៏ឃើញមានថ្នាំញៀនជាប់ខ្លួន​ ដូច្នេះសមត្ថកិច្ចសម្រេចឃាត់ខ្លួនភ្លាមៗតែម្តង​ ។

លោកអធិការបន្តថាក្នុងប្រតិបត្តិការទាំង៣​ទីតាំងនេះកម្លាំងបានដកហូតវត្ថុតាងបានថ្នាំញៀននឹងសម្ភារមួយចំនួន​ ។ ដោយបច្ចប្បន្នជនសង្ស័យទាំងអស់កំពុងក្រោមការសួរនាំរបស់កម្លាំងជំនាញ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីវិធីច្បាប់៕