មានអាការៈអស់កម្លាំងផឹកខារ៉ាបាវ១កំប៉ុងស្រាប់តែប្រកាចដាច់ខ្យល់ស្លាប់សង្ស័យពុល
ភ្នំពេញ៖ បុរសម្នាក់មានអាការៈអស់កម្លាំងបានផឹក ខារ៉ាបាវ១កំប៉ុងប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅលើគ្រែចោលប្រពន្ធនិងកូនតូច គួរឲ្យសង្វេក ៖ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង២០រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៤២P ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ កៃ ប៉ាន ភេទប្រុសអាយុ៥០ឆ្នាំមុខរបលក់លៀសហាសស្នាក់នៅកន្លែងកើតហេតុមានស្រុកកំណើត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
បើតាមប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះទើបតែមកពីស្រុកកំណើត ហើយបានអង្គុយលេងជាមួយអ្នកជិតខាង ហើយស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចបានទៅទិញខារ៉ាបាវ១កំប៉ុងផឹក ។ ក្រោយមកស្រាប់តែជនរងគ្រោះប្រកាច់ស្លាប់នៅលើគ្រែមួយរំពេចចោលប្រពន្ធនិងកូនស្រីតូចគាត់បានសង្ស័យពុលខារ៉ាបាវ។
ក្រោយកើតហេតុភ្លាមៗសាច់ញ្ញាតិបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកពិនិត្យនិងធ្វើកោលសល្យវិឆ្ឆ័យរួចប្រគល់សពអោយក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕