Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ម្ចាស់ទីតាំងណេត​(យី​ ហោ​ 33)នៅសង្កាត់ទួលសង្កែខ្លាំង​មែនសូម្បីតែអាជ្ញាធរក៏មិនហ៊ានក្អកជាមួយដែរ

 

ភ្នំពេញ៖​ ទីតាំង​ ណេត​ ២៤​ម៉ោង​លើ២៤ម៉ោ​(យី​ ហោ​ 33) បង្កប់​ល្បែងសុីសង​ ជាច្រើនប្រភេទ​ កំពុង​លេងយ៉ាងរលួន​ ដោយមិនរំខានដល់​ អាជ្ញាធរមានសមត្ថកិច្ច​ ប្រហែលជា​ម្ចាស់ទីតាំងមាន​ឥទ្ធិពលនិងអំណាចខ្លាំង​ ហើយមើលទៅទើប​ អជ្ញាធរមានសមត្ថកិច្ច​ ពាក់ពន្ធ័មិនហ៊ានបង្ក្រាប​ ។ សូមបញ្ជាក់ថាទី​តាំងបនល្បែងនេះ​ ស្ថិតនៅតាមបណ្ដោយផ្លូវ៩០៧ខាងជើងវត្តទួលសង្កែ​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ​ ខណ្ឌ​ឫស្សីកែវ​ ។

បើតាមប្រភពព័ត៌ពីប្រជាពលដ្ឋបានអោយដឹងថា​ ទីតាំងបន​ល្បែង​ នេះបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ មិនតែប៉ុណ្ណោះ​ថែមទាំង មានបុគ្គលិក​ឈរចាំចែកខិតបណ្ណ័​ទៀតផង​ មើលទៅដូចជា​ ចែកសំបុត្រ​ អោយចូល​ មើលរឿងក្នុងរោងកុនអញ្ចឹង​ ហួសហេតុពេកហើយ​ ។

គួររំលឹកថា​៖​ កាលពី​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈ​ អភិបាល​ រាជធានីភ្នំពេញ​ លោកឡើងកាន់តំណែងជាអភិបាល​ រាជធានីភ្នំពេញថ្មីៗ​ លោកបានសន្យា​ហើយ​ បេជ្ញា​ថា​ និងបង្ក្រាប់ទីតាំង​ ណេត​ គ្រប់ប្រភេទដែលបង្កល្បែងសុីសង​ នៅក្នុងរាជធានីភ្នំពេញ​ ទាំង១២ខណ្ឌ​ តែពេលនេះ​ផ្ទុយស្រឡេះ​ ពីការបេជ្ញា​ ធ្វើឲ្យ​ពលរដ្ឋរិះគន់ថា​ ការសន្យា​របស់លោក​ អភិបាល​ គ្មានប្រសិទ្ធិភាព​ ។

សូមបញ្ជាក់ថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិ​សុខ​ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។
ហើយបើមានសមត្ថកិច្ចណា​ជាប់ពាក់ពន្ធ័និងកោងល្បែសុី​សងត្រូវមានវិធានការតាមផ្លូវច្បាប់​ ។ តែផ្ទុយទៅវិញ​ អាជ្ញាធរ​ មានសមត្ថកិច្ច​ ខណ្ឌ​ឫស្សីកែវ​ មិនបានអនុវត្ត​ និងគោរពបទ​បញ្ជានោះទេធ្វើឲ្យ​សម្ដេច​ ក្រឡា​ ហោម​ សខេង​ ខកចិត្តយ៉ាងខ្លាំង​ ៕