Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងកត់ឆ្នោត(​យី​ ហោ​K38)កំពុងរីកដូចផ្សិតនៅខណ្ឌ​ឫស្សីកែវ​ជាពិសេសនៅក្នុងផ្សារបឹងសាឡាងថ្មី គ្មានអ្នក​បង្ក្រាបសង្ស័យ…

ភ្នំពេញ៖​ ទីតាំងកត់ឆ្នោត​ ដាក់ស្លាកឆ្នោតខ្មែរ​ តែកត់ឆ្មោត​វៀតណា​មខុសច្បាប់កំពុងតែរីករាលដាល់ពេញបន្ទុកនៅក្នុងខណ្ឌឫស្សីកែវ​ ជាពិសេសនៅក្នុងផ្សារបឹងសាឡាងថ្មី ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ​ និងនៅជាប់ផ្សារសាំហាន់ផ្លូវ​លេខ68R កែងផ្លូវបេតុងខាងលិចផ្សារសាំហាន់​ ភូមិទួល​សង្កែ​ សង្កាត់​ទួលសង្កាត់១​ ខណ្ឌឫស្សីកែវ​ ត្កំពុងតែបើកកត់​យ៉ាងរលួន​ បំរើសេវាជួនក្រុមអ្នកញៀនល្បែង​ កន្ទុយលេខ​វៀតណាម​ ដោយពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌឬស្សីកែវ ចុះបង្ក្រាបឡើយ ។

បើតាមប្រភពច្បាស់ការមួយបានបង្កើតអោយ​ ដឹងថាឥឡូវមានក្រុមដើរកាង​ ល្បែង​ឆ្នោះ(​យី​ហោK38)បាន អុក​ឡុក​ បើកន្លែងណាមិនកត់អោយពួកគេឬក៏មិនចែកហ៊ុនគេទេ​គេនិងអោយអាជ្ញាធរ​ មកចាប់​ ។ ប្រភពបានបន្ត​ថា​សង្ស័យ តែមេកញ្ច្រែង​ ឆ្នោត​( យី​ ហោk38 )​មានខ្នង​បង្អែកអ្នកធំនៅពីក្រោយហើយមើលទៅ​ ទើប​ អាជ្ញាធរ​និងសមត្ថកិច្ច ខណ្ឌឬស្សីកែវ​ មិនហ៊ានសង្ក្រាប។

ប្រជាពលរដ្ឋ បានរិះគន់ដឹងថា ចាប់តាំងពីលោកវរះសេនីយ៍ឯក គល់ យី ឡើង មកកាន់ជាអធិការខណ្ឌឬស្សីកែវ​ ពុំទាន់​បានចុះបង្ក្រាបល្បែងស៊ីសងតាមបទបញ្ជារបស់​ សម្ដេច​ ក្រហោម​ សខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នៅឡើយទេ​ ។

គួររំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិ​សុខ​ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។
ហើយបើមានសមត្ថកិច្ចណា​ជាប់ពាក់ពន្ធ័និងកាងល្បែសុី​សងត្រូវមានវិធានការតាមផ្លូវច្បាប់​ ។ តែផ្ទុយទៅវិញ​ អាជ្ញាធរ​ មានសមត្ថកិច្ច​ ខណ្ឌ​ឫស្សីកែវ​ មិនបានអនុវត្ត​ និងគោរពបទ​បញ្ជាឡើយ​ ។
ជុំវិញកណីល្បែងសុីសង​ ឆ្នោត​ (យី​ហោK38)​នេះ​ពេលអ្នក​ព័ត៌មាន​ WhatsApp​ សួរទៅលោកអធិការ​ លោកបានតបវិញយ៉ាងខ្លីថា​ មិនបានដឹងទេព្រោះលោកទើបតែមក​ថ្មី​ ៕