Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

នោះ!!គេហទំព័រ​-កម្ពុជារុងរឿងបានចុះផ្សាយមានចំណង​ជើងថា​=ចាំមើលមានអីប្រកែកទៀត!លោក អ៊ឹម សំអឿន ប្រធានក្រុមហ៊ុនសំអឿន សុវណ្ណ មានច្បាប់តែមិនគោរព ច្បាប់និងថែមទាំងល្មើសច្បាប់ធ្ងន់ធ្ងរ ចាំមើលលោកអភិបាលខេត្តមានចំណាត់ការផ្លូវច្បាប់យ៉ាងណាចំពោះ

ខេត្តព្រះវិហារ៖​ បន្ទាប់ពីបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការចុះផ្សាយ អំពីក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី ដែលមានលោក អ៊ឹម សំអឿន ជាប្រធានក្រុមហ៊ុន​ ឃើញថាថ្នាក់ដឹកនាំខេត្តព្រះវិហារក៏ដូចជាអាជ្ញាធរមន្រ្តីជំនាញដែលពាក់បានធ្វើការចុះត្រួតពិនិត្យដល់ក្រុមហ៊ុន​របស់លោក អ៊ឹម សំអឿន ហើយក្នុងនោះផងដែរមាន​ព័ត៌មានបានចុះផ្សាយផងដែរថា ក្រោយពីឯកឧត្តម ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារបានដឹកនាំកំលាំងចម្រុះរួមក្នុងខេត្តនិងសារព័ត៌មានជាច្រើនដើម្បីត្រួតពិនិត្យទីតាំងក្នុងក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី គឺមិនបានរកឃើញពីភាពអវិជ្ជមានណាមួយដូចដែលសារព័ត៌មានក្នុងស្រុកបានលើកឡើងនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​សំអឿន សុវណ្ណ ខូអិលធីឌី ជាក្រុមហ៊ុនស្របច្បាប់ ដែល​មានលោក អ៊ឺម សំអឿន ជាប្រធានក្រុមហ៊ុន ហើយក្នុងនោះផងដែរ ក្រុមហ៊ុនរបស់លោក អ៊ឹម សំអឿន ត្រូវបានក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានអនុញ្ញាត្តិអោយក្រុមហ៊ុនលោក ទទួលសិទ្ធិក្នុងការប្រមូលទិញផល-អនុផលព្រៃឈើលើផ្ទៃដីសប្បទានសង្គមកិច្ចស្របច្បាប់ដែល​មាន​ទំហំ ៤៣៣៤,៦១​ហិកតា

តាមប្រភព​ពី​ប្រជា​សហគមន៍​បានអោយដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី ដែលទីតាំងដីសម្បទានទាមង​នោះគឺមិនមានប្រភេទឈើសំបូរបែបដូចជា ប្រភេទឈើឈ្លីចដែលមានមុខកាត់ធំៗ និង ប្រភេទឈើក្រហមជាប្រភេទឈើគ្រឿងដែលបានក្រុមហ៊ុនលោក អ៊ឹម សំអឿន បានធ្វើការដឹកចេញតាមរថយន្តយីឌុកភ្លៅប្រាំទាំងថ្ងៃទាំងយប់ មិនតិចជាងដប់គ្រឿងឡើយ។តាមប្រភពដដែលបានបន្តទៀតថា ការចុះត្រួតពិនិត្យដែលដឹកនាំដោយលោក ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារនិងកងកម្លាំងជំនាញចម្រុះក្នុងខេត្តក្នុងក្រុមហ៊ុនសំអឿន សុវណ្ណ ខូអិលធីឌី គ្រាន់ជាការចុះត្រួតពិនិត្យទៅលើឯកសារលិខិតស្នាមនិងផល-អនុផលព្រៃឈើដែលស្តុបទុកនៅក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។តាមប្រភពច្បាស់ការបានប្រាប់ឲ្យដឹងថាក្រុមហ៊ុនសំអឿន សុវណ្ណ ខូអិលធីឌី គឺមានទីតាំងមួយកន្លែងដែលមានចម្ងាយប្រមាណជាង១០គីឡូម៉ែតពីទីតាំងក្រុមហ៊ុន
ផ្ទាល់ សម្រាប់លាក់បង្កប់ឈើប្រភេទឈ្លីចឃ្លុមដែលដឹកចេញពីតំបន់អភិរក្សឧទ្យានជាតិព្រៃព្រះរការ ស្ថិតនៅភូមិ កំពង់ស្រឡៅ និង ភូមិ កំពង់ព្រះឥន្ធ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដោយដឹកតាមគោយន្តកន្រ្តៃ និងឡានច្នៃយកមកស្តុបទុកនៅភូមិកំពង់ក្រសាំង ឃុំស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ចំណែកប្រភេទឈើក្រហម ឈើគ្រឿង គឺត្រូវបានកាប់និងដឹកតាមគោយន្តកន្រ្តៃនិងឡានច្នៃចេញពីព្រៃឡង់ដែលស្ថិតនៅភូមិ ស្រែវាល ស្រុកជ័យសែន ខេត្តព្រះវិហារ។ គួរបញ្ជាក់ផងដែរថា​ ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី ដែលមានលោក អ៊ឹម សំអឿន ជា
ប្រធានក្រុមហ៊ុនបានប្រើគ្រប់រូបភាពដើម្បីបំភ័ន្តភ្នែកប្រមុខថ្នាក់ដឹកនាំកំពូលជាពិសេស ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺលោក អ៊ឹម សំអឿន ពុំបានយកច្បាប់ដែលក្រសួងបានអនុញ្ញាត្តិមកអនុវត្តនោះទេ។ មិនតែប៉ុណ្ណោះ លោក អ៊ឹម​ សំអឿន តែងតែព្យាយាមប្រើគ្រប់មធ្យោបាយទុច្ចរឹតរបស់ខ្លួនធ្វើការលាបពណ៌មកសារព័ត៌មានក្នុងស្រុកច្រើនដែលបានបំភាន់ព័ត៌មានថាការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនមិនមែនជាការពិត។
តាមប្រភពច្បាស់ការបានប្រាប់ថា ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី មាន​ទីតាំង​នៅ​ចំណុច​អូរ​ស្នៀត​ស្ថិតក្នុង​ភូមិ​អូរស្នៀត ឃុំ​តស៊ូ ស្រុក​
ជ័យ ​សែន ខេត្ត​ព្រះវិហារ បានទទួលលិខិតអនុញ្ញាត្តិពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ និង រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយយោងលើឯកសារស្របច្បាប់របស់ក្រុមហ៊ុន លោក សំអឿន សុវណ្ណ។

ជាចុងក្រោយអាចសន្និដ្ឋានបានថា ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី មានច្បាប់អនុញ្ញាត្តិ ហើយមិនត្រឹមតែមិនអនុវត្តច្បាប់នោះទេ ថែមទាំងល្មើសច្បាប់ធ្ងន់ធ្ងរថែមទៀតផង ដោយបានយកច្បាប់ ក្រសួងនិងមន្ទីរពាក់ព័ន្ធជាសំអាងក្នុងការបិទបាំងភាពល្មើសច្បាប់របស់ខ្លួនថែមទៀតផង។ ដើម្បីទប់ស្កាត់និងការបង្ក្រាបភាពល្មើសច្បាប់របស់ក្រុមហ៊ុនសំអឿន សុវណ្ណ ខូអិលធីឌីគឺមានតែឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាពិសេសឯកឧត្តម ឱម យុិនទៀង ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងប្រឆាំងអំពើពុករលួយ ទេដែលអាចអនុវត្តតាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលើមន្រ្តីគ្រាប់ល្ពៅស្ងោរដែលហ៊ានឃុបឃិតនិងបើកដៃអោយក្រុមហ៊ុនសំអឿន សុវណ្ណ ខូអិលធីឌី កាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យបែបនេះ។ គួរបញ្ជាក់ផងដែរថា តំបន់ឧទ្យានុរក្សព្រៃព្រះរកានិងព្រៃឡង់អាចនិងវិនាសហិនហោចក្នុងរយះពេលដ៏ខ្លីខាងមុខនេះប្រសិនបើគ្មានវិធានការទប់ស្កាត់អោយបានទាន់ពេលវេលាទេនោះ​ ៕ប្រភពពីសារព័ត៌មាន​-កម្ពុជារុងរឿង