Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អភិបាលខេត្តកំពង់ធំ បានព្រមានខ្លាំងៗ ចំពោះមន្រ្តីដែលធ្វើការងារគ្មានប្រសិទ្ធភាពត្រវអនុវត្តន៏ អភិក្រមទី៥របស់សម្តេចតេជោ

កំពង់ធំ៖​ ថ្លែងនៅ ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាគណៈ​បញ្ជាការឯកភាពខេត្ត បានប្រមានខ្លាំងៗ ទៅលើមន្ត្រីជំនាញ ដែលបំពេញការងារគ្មានប្រសិទ្ធភាព ជាពិសេសលើការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ កាលពីដែលបានប្រព្រត្តទៅ នៅថ្ងៃចុងសប្តាហ៍នេះ។

ឯកឧត្តម មានប្រសាសន៏ បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ទៅលើមន្រ្តីដែលណាជាប់ពាក់ព័ន្ធបទល្មើសនៃការឈូសឆាយដីព្រៃលិចទឹកនៅភូមិសាស្ត្រតំបន់បី ក្នុងចំណាត់ការដែរ ឯកឧត្តម បញ្ជាឲ្យមន្ត្រីជំនាញចុះទៅបង្ក្រាប តែបែជាបែករឿង ហើយក៏ចាប់ពុំបានទៅវិញ។ ឯកឧត្តមបន្តថា ការទទួលបានដំណឹងនៃការឈូសឆាយដីព្រៃលិចទឹកនេះ គឺ ឯកឧត្តម បាទទួល ពត៍មាននៅល្ងាចថ្ងៃទី២២ ហើយនៅព្រឹកថ្ងៃទី២៣ គណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យជំនាញពាក់ព័ន្ធ រួមទាំងសមត្ថកិច្ច ចុះទៅបង្រ្កាប តែមិនបានឃើញគ្រឿងចក្រដែលឈូសឆាយនៅលើទីតាំងភូមិសាស្រ្តតំបន់៣ ក្នុងភូមិសាស្ត្រ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនោះទេ។ លុះកម្លាំងដកចេញមកវិញ បែរជាមានអ្នកសារព័ត៌មាន រាយការណ៍តាមរយៈតេលេក្រាម និងប្រជាពលរដ្ឋរាយការណ៍ទៅកាន់ ឯកឧត្តមផ្ទាល់ទាំងយប់ ថាមានទ្រាក់ទ័រ កំពុងតែចូលទៅឈូសឆាយនៅលើដីរបស់រដ្ឋនេះទាំងយប់ ភ្លាមៗនេះ ឯកឧត្តម អភិបាលខេត្តបានបញ្ជាទៅកាន់មន្ទីរ ពាក់ព័ន្ធ កម្លាំងមានសម្ថកិច្ច ចុះបង្ក្រាបទាំងយប់ មិនទាន់ទាំងទៅដល់កន្លែងផង ស្រាប់តែប្រជាពលរដ្ឋបានរាយការមកថា ទ្រាក់ទ័រទាំងអស់នេះ បានបើករត់ចេញវិញអស់ កត្តានេះ បានធ្វើឲ្យ
ឯកឧ្តត្តម ដាក់ការសង្ស័យ ថាមានមន្ត្រីមួយចំនួនពាក់ព័ន្ធ ក្នុងរឿងនេះ។ ហើយ ឯកឧត្តម បានបញ្ចាក់ថា បើការរកឃើញញថា មន្រ្តីជំនាញ ពាក់ព័ន្ធធ្វើការងារជាបណ្តាញ ធ្វើឲ្យបែករឿងនេះ នឹងធ្វើការដាក់ទោសតាមផ្លូវច្បាប់ហើយ។

ជាមួយគ្នានេះដែរ ឯកត្តម អភិបាលខេត្ត បានលើកឡើងអំពី ការត្រៀមលក្ខណៈនៃការប្រារព្ធទិវាខួបលើកទី៤០ នៃទិវាជ័យជំនះថ្ងៃ៧ មករា និងការរៀបចំចូលរួមក្នុងពិធីសម្ភោធន៍វិមានឈ្នះៗ នៅរាជធានីភ្នំពេញ៕