នគរបាលប៉ុស្ដិ៍ចោមចៅ២ចាប់អ្នកកត់ឆ្នោតវៀតណាម២នាក់ប្ដីប្រពន្ធនៅក្នុងផ្សារកាណាសុីធី តែនគរបាលបញ្ចូនឃុំខ្លួនតែម្នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២ បានចុះប្រតិបត្តិការណ៍និងឃាត់ខ្លួនអ្នកកត់ឆ្នោត២នាក់ប្ដីប្រពន្ធ កត់ឆ្នោតខ្មែរតែបង្កប់កត់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងផ្សារកាណាសុី ធី ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ យកមកកាន់ប៉ុស្ដិ៍រដ្ឋបាលចោមចៅ២ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨តែពេល នគរបាលបញ្ចូនទៅឃុំខ្លួនឃើញតែប្ដី ។
ប្ដីប្រពន្ធទាំង២នាក់ដែលពាក់ព័ន្ធលួចកត់ឆ្នោតវៀតណាមខុសច្បាប់ខាងលើ អ្នកសារព័ត៌មានយើងនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសារសមត្ថកិច្ចមូលដ្ឋានហាក់បីដូចជាមានការលាក់បាំង តែប្រភពព័ត៌មានត្រូវបានគេបង្ហើបថា ប្ដីប្រពន្ធ២នាក់ខាងលើគឺជាកូនកញ្ច្រេងរបស់ លោក ឡា លីន ដែលមានអំណាចម្នាក់និងមានតួនាទីជាមន្ត្រីយោធា ។
ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២ធ្វើការសួររួចហើយ ស្រាប់តែឃើញនគរបាលបញ្ចូនបុរសម្នាក់ជាអ្នកកត់ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្ត រីឯស្ត្រីម្នាក់ជាប្រពន្ធនិងជាអ្នកប្រព្រឹត្តិដែលនោះ មិនដឹងថាសមត្ថកិច្ចដោះលេង ឬយ៉ាងណានោះទេ ៕