កម្មករកម្មការនីរោងចក្រកាត់ដេរខោអាវយីហោ SEDUNO INVESTMENT CAMBO FASHION Co,LTD ជាង១ពាន់នាក់ផ្ទុះការតវ៉ាទាមទារប្រាក់ដំណាច់ឆ្នាំ
ភ្នំពេញៈ កម្មករកម្មការនីរោងចក្រកាត់ដេរជាង១ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រយីហោSEDUNO INVESTMENT CAMBO FASHION Co,LTD បានផ្ទុះការតវ៉ាមិនចូលបម្រើការងារដោយសារទាមទារប្រាក់បំណាច់ឆ្នាំពីថៅកែរោងចក្រមិនបាន ហើយការតវ៉ានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោ បានឲ្យដឹកថារោងចក្រដែលកម្មករធ្វើការតវ៉ាមានយីហោ( សេង ឌូណូ ហ្វេសិន កាត់ដេរ )ស្ថិត នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញនេះមានកម្មករ-កម្មការនីសរុបចំនួន១០៤០នាក់បានចេញមកចូលរួមធ្វើកូដកម្មទាមទារទូរទាត់ផ្ដាច់កិច្ចសន្យាចាស់ដែលធ្វើមុនឆ្នាំ២០១៩ ហើយចំពោះការតវ៉ានេះពុំមានខាងសហព័ន្ធសហជីពដឹកនាំឡើយ ដោយបច្ចុប្បន្តពុំទាន់មានដំណោះស្រាយទេ រងចាំក្រសួងមកដោះស្រាយតាមនីតិវិធីច្បាប់ ។
កម្មការនីម្នាក់បានលើកឡើងថាខ្លួនបានបម្រើការងារក្នុងរោងចក្រនេះអស់រយះេពលជាង៥ឆ្នាំ ចំណែកអ្នកខ្លះទៀតបម្រើការងាររហូតដល់ទៅជិត១០ឆ្នាំ មកហើយដោយមិនដែលទទួលបានប្រាក់បំណាច់ឆ្នាំពីខាងថៅកែរោងចក្រឡើយ ដោយខាងរោងចក្រធ្លាប់ធ្វើកិច្ចសន្យានឹងបើកប្រាក់បំណាច់ឆ្នាំជូនពួកគាត់អោយបានមុខឆ្នាំ២០១៩ ដូច្នេះមកទល់ថ្ងៃនេះខាងរោងចក្រមិនបានបើកប្រាក់បំណាច់ឆ្នាំតាមកិច្ចសន្យាទើបពួកគាត់នាំគ្នាធ្វើកូទកម្មទាមទារ ព្រោះតែប៉ុន្មានថ្ងៃទៀតនឹងឈានចូលឆ្នាំ២០១៩កិច្ចសន្យារបស់ពួកគាត់នឹងចប់ហេតុដូចនេះពួកគាត់ខ្លាចខាងរោងចក្រប្រកែនឹងយកលេសចប់កិច្ចសន្យាមិនដោះស្រាយជូន ទើបនាំគ្នាធ្វើកូទកម្មតវ៉ាទាមទារតែម្តងទៅ។
គួរបញ្ជាក់ថាបច្ចប្បន្នដំណោះស្រាយនៅមិនទាន់ដោះស្រាយបាននៅឡើយដោយសារខាងក្រសួងការងារក៏ដូចមន្ត្រីពាក់ព័ន្ធកំពុងចុះសាកសួរនឹងសម្របសម្រួលដោះស្រាយជូនបងប្អូនក្រុមកកម្មករកម្មការនី៕