ឧកញ៉ា ហូ ចំរើន ត្រូវនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួន ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឧកញ៉ា ហូ ចំរើន នៅព្រឹកនេះ
ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់នៅអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឯកឧត្ដមឧត្ដមសេនីយ៍ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនមកសាកសួរជុំវិញករណីផ្ទុះអាវុធកាលពីចុងខែមេសា កន្លងមក នៅសង្កាត់ ព្រៃស ខណ្ឌដង្កោរ ។
បន្ទាប់ពីសាកសួររួចសមត្ថកិច្ចនឹងរៀបចំសំណុំរឿងបញ្ជូន ឯកឧត្ដមឧត្ដមសេនីយ៍ឧកញ៉ា ហូ ចំរើន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ប្រភព៖ Vannak Pheng