Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេច ស​ ខេង សម្រេចបង្កើតក្រុមការងារ ដើម្បីសិក្សា និងពិភាក្សាកិច្ចដំណើរការបើកច្រកទ្វារព្រំដែននាពេលខាងមុខ……

(ភ្នំពេញ) ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ ដើម្បីសិក្សា និងពិភាក្សាកិច្ចដំណើរការបើកច្រកទ្វារព្រំដែន ដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន​។

យោងតាមសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម និងពិភាក្សាកិច្ចដំណើរការបើកច្រកទ្វារព្រំដែននាពេលខាងមុខ ដោយមានសមសភាពរួមមាន ១. ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ២. ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន ៣. ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការក្រសួងមហាទផ្ទៃ ជាសមាជិក ៤. ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជាសមាជិក ៥. ឯកឧត្តម លោកជំទាវ នៃគណៈអភិបាលខេត្តជាប់ព្រំដែន ជាសមាជិក ៧. ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ជាសមាជិក ៨.ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងទទួលបន្ទុកជាប្រធាននាយកដ្ឋានកិច្ចរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃក្រសួងមហាផ្ទៃ ជាសមាជិក ៩.ឯកឧត្តមពុធ សុផាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ជាសមាជិក ១០. ឯកឧត្តម ទ្រី សុខហេង អនុប្រធានក្រុមប្រឹក្សានីតិកម្ម ជាសមាជិក៕

(ព័ត៌មានលម្អិត សូមចូលមើលសេចក្តីសម្រេចខាងក្រោម)