Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

កូនស្រីថៅកែលក់ត្បូងនិងគ្រឿងអលង្ការចង.ក​សម្លាប់ខ្លួនក្នុងផ្ទះភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ នារីម្នាក់ជាកូនថៅកែលក់ត្បូងនិងគ្រឿងអលង្ការ ចង.កសម្លាប់​ខ្លួនក្នុងផ្ទះដោយមិនដឹង​មូលហេតុ​ បង្កការណ៍​ភ្ញាក់​ផ្អើលកាល​ វេលាម៉ោង៨ព្រឹក ថ្ងៃទី១០ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៤៥០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

នារីរងគ្រោះមានឈ្មោះ អៀន រ័ត្នឆវី អាយុ២៨ ឆ្នាំមុខរបរ  បុគ្គលិកសាលារៀនឯកជន ស្នាក់នៅផ្ទះកើតហេតុ​ ។ 

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅវេលា​ម៉ោង៣និង០០នាទីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ជនរង​គ្រោះបានមកពីលេងផ្ទះម្ដាយនៅបែកចានហើយក៏​បានសម្ងំក្នុងបន្ទប់រហូតដល់ម៉ោង០៥ល្ងាចថ្ងៃដដែលជនរងគ្រោះបានឲ្យអ្នកនៅជាមួយ២នាក់រៀបចំឥវ៉ាន់បិទទ្វារចូលផ្ទះដើម្បីសម្រាកហើយជនរងគ្រោះបានចូលដេកក្នុងបន្ទប់ជាន់ផ្ទាល់ដី​ ។  លុះដល់វេលាម៉ោងកើតហេតុអ្នកនៅជាមួយ២នាក់ចុះមកក្រោមក៏ប្រទះឃើញជនរងគ្រោះចង.កជាមួយក្រមាជាប់បង្កាន់ដៃ(ដែក)កាំជណ្ដើរស្លាប់បាត់បង់ជីវិតទៅហើយ  ។ ភ្លាមៗនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះទៅ​ពិនិត្យ ហើយទាក់ទងសមត្ថកិច្ចជំនាញមកពិនិត្យនិងធ្វើកោ​សល្យវិច្ឆ័យ​រួចបញ្ជាក់ថានារីរងគ្រោះពិតជាស្លាប់ដោយសារ​ចង.ក​ខ្លួនឯងពិតប្រាកដមែន​ ។ 

ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី