Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ពេទ្យអន្តអន្តរជាតិ វុិចតូរៀ ឃុំខ្លួនអ្នកជម្ងឺទុក ក្រោយពីវះកាត់​ហើយទាថ្លៃកប់ពពក

ភ្នំពេញ៖ នៅវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅឯមន្ទីរពេទ្យវុិចតូរៀ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈខាងមន្ទីរពេទ្យបានចាក់សោបិទទ្វារមិនអនុញ្ញាតឲ្យអតិថិជន(អ្នកជម្ងឺ)ចេញពីបន្ទាប់ ហើយខាងអ្នកអតិថិជនមិនមានលុយបង់គ្រប់ចំនួន។

យោងតាមការបញ្ជាក់របស់ស្ត្រីម្នាក់ដែលអះអាងថាជា​សាច់ញាតិបានឲ្យដឹងថា ដំបូងឡើយប្អូនស្រីរបស់ខ្លួនបានឃើញតាមរយះបណ្តាញសង្គមហ្វេសប៊ុកថា ការពិនិត្យជំងឺនៅ មន្ទីរពេទ្យវិុចតូរៀមិនយកប្រាក់ទើបសម្រេចចិត្តទៅពិនិត្យ។ លុះទៅដល់មន្ទីរពេទ្យបានពិនិត្យរួចឃើញថា មានជំងឺគីសដៃស្បូន ទើបពេទ្យក៏បានជំរុញឲ្យវះកាត់បើពុំនោះទេនិងស្លាប់, ដោយសារ មិនមានប្រាក់ទើបខាងប្អូនស្រីរបស់ខ្លួនមិនព្រមនោះឡើយ តែខាងមន្ទីរពេទ្យនៅតែបង្ខំឲ្យវះ។ ស្ត្រីខាងលើបន្តថា នៅពេលដែលវះកាត់ រួចមកខាងមន្ទីរពេទ្យបានចេញវិកាយប័ត្រថ្លៃវះកាត់អស់ តម្លៃ២០០០ដុល្លារហើយជាតម្លៃបានបញ្ចុះថ្លៃ៥០%រួចហើយ ប៉ុន្តែបន្ទាប់មកប្អូនស្រីរបស់ខ្លួន មិនមានប្រាក់គ្រប់គ្រាន់បង់ជូនមន្ទីរពេទ្យគឺបានបង់ត្រឹមតែ៦០០ ដុល្លារ ទើបខាងពេទ្យ បានចាក់សោបិទទ្វាមិនអនុញ្ញាតឲ្យចេញ នោះឡើយ។
បន្ទាប់ពីមានហេតុការណ៍ខាងលើ មានខាងអ្នកសារពត៌មាន ជាច្រើនស្ថាប័នបានចុះទៅយកពត៌មាននៅទីនោះនិងបានធ្វើការផ្សព្វផ្សាយពត៌មានភ្លាមៗអំពីហេតុការណ៍នេះ ហើយ សមត្ថកិច្ចមូលដ្ឋានបានចុះជួយអន្តរាគមន៍ ទើបខាងមន្ទីពេទ្យអនុញ្ញាតឲ្យចេញមកក្រៅ ប៉ុន្តែករណីនេះ ក្រុមសារព័ត៌មាននៅមិនទាន់ដឹងថាដោះស្រាយចប់សព្វនៅឡើយនោះទេ៕