Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌមានជ័យនិងប៉ុស្តិចាក់អង្រែលើឃាត់ខ្លួនជន​សង្ស័យ២នាក់ដកហូតថ្នាំងញៀន៥៣កញ្ចប់

ភ្នំពេញ​ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានធ្វេីការស្រាវជ្រាវ​ និងឃាត់ខ្លួនមុខសញ្ញាជួញដូរ​គ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន​៥០​កញ្ចប់​តូច ហេីយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត បន្ទាប់ពីសុំធ្វេីការឆែកឆេរ​ ឃេីញមានគ្រឿងញៀន៣កញ្ចប់​តូច រួចបញ្ជូនទៅ​ប៉ុស្តិ៍នគរបាលចាក់អង្រែលេី​ដេីម្បីធ្វេីការសាកសួរ ការឃាត់ខ្លួននេះធ្វេីឡេីងនៅវេលា​ម៉ោង​០៩:៣០នាទីព្រឹក ទី១៤ ខែមករា​ ឆ្នាំ២០១៩​ នៅចំណុចសំណង់រៀបរយ(វាលខ្សាច់​) ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់មាន​ឈ្មោះឯក​ ឌីម​ ភេទស្រី​ អាយុ២០ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុនិងម្នាក់ទៀតមាន ឈ្មោះ​ នុត ចន្ថា ភេទប្រុស​ អាយុ២១ឆ្នាំស្នាក់​នៅការដ្ឋានសំណង់ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ និងមានស្រុកកំណេីតនៅឯខេត្តស្វាយរៀង។

លោក​ អុំ​ រតនា​ នាយប៉ុស្តិនគរបាលចាក់អង្រែលើ​ បានប្រាប់​ឲ្យ​ ដឹងថា នៅមុនពេលបង្ក្រាប កម្លាំងល្បាតប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​ សហការជាមួយនឹង កម្លាំងអធិការនគរបាលខណ្ឌមានជ័យ បានធ្វេីការស្រាវជ្រាវ​ និងឃាត់ខ្លួនមុខសញ្ញាជួញដូរ​គ្រឿងញៀន​ ​ដោហ​ធ្វេីការត្រួតពិនិត្យ ឆែកឆេរ ដោយរកឃើញ​ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​៥០កញ្ចប់ថង់តូច ​ស្របពេលជាមួយគ្នានោះ​ កម្លាំងបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត បន្ទាប់ពីសុំធ្វេីការឆែក​ឆេរ​ ឃេីញមានគ្រឿងញៀន៣កញ្ចប់​តូច ហេីយ​កម្លាំង
សមត្ថកិច្ចក៍បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំងពីរនាក់ យកមកសាកសួរនៅស្នាក់ការនគរ​បាលប៉ុស្តិ៍ចាក់អង្រែលើ​ តែម្តង ។

​បច្ចុប្បន្ន​​ជន​សង្ស័យទាំង២នាក់ខាងលើ រួមទាំង​វត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន​ នៅអធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងបញ្ជូនទៅតុលាការចាត់តាមនីតិវិធី ៕​