អប់អរសាទរ ! កម្ពុជានិងបង្កើត ស្ពាន ក្រោមបាតទន្លេ
នៅព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩នេះ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ឆ្លើយតបទៅនឹងការរិះគន់ នានាពីសំណាក អតីតមេបក្សប្រឆាំង ចំពោះស្ពានអាកាសនៅកម្ពុជា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលខាងមុខនេះ កម្ពុជានឹងធ្វើស្ពានអាកាស ៤កន្លែងទៀត ដើម្បីបំពេញតម្រូវការ ពលរដ្ឋក្នុងការធ្វើដំណើរ ខណៈស្ពានអាកាស៥កន្លែង កំពុងដាក់ឲ្យប្រើប្រាស់ ហើយពេលនោះ នឹងឈប់អួតហើយ។
សម្តេចបន្តថា “បច្ចុប្បន្នមាន៥កំពុងដាក់ឲ្យប្រើប្រាស់ និងមួយទៀតកំពុងក៏សាងនៅចោមចៅ ហើយគម្រោងនឹងធ្វើ៤ទៀត ហើយយើងឈប់អួតទៀតហើយ ដោយសារមានច្រើនទៀត” ។
សម្តេចបានបន្តទៀតថា“តិចទៀតនឹងធ្វើផ្លូវក្រោមទឹក ដោយមិនបាច់ធ្វើស្ពានឆ្លងទន្លេទៀតទេ ពេលនោះ យើងអួតទៀតហើយ ដល់ពេលមានច្រើនលែងអួតហើយ”។សម្តេចបានលើកឡើងទៀតថា បើនៅសៀងហៃ ភាគច្រើនធ្វើដំណើរការផ្លូវអាកាស ៕