តារាចំរៀង ខេមរ: ស្រីពៅ ទទួលមរណះភាពហើយ នៅប្រទេសឥណ្ឌា
ភ្នំពេញ ៖ តារាចំរៀងខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត បានទទួលមរណះភាពហើយ នៅសៀលថ្ងៃនេះវេលាម៉ោង១នៅប្រទេសឥណ្ឌា ។ សូមបញ្ជាក់ថាកញ្ញាបានឈឺអស់រយៈពេល៤ឆ្នាំមកហើយ។
នេះបើយោងតាមប្រភព ហ្វេសប៊ុកលោក ហេង ឡុង ក្នុងនោះ លោក ខេមរៈ ភារុណ ជាបងបង្កើត ក៏បានសរសេរយ៉ាងច្បាស់ កាលពីមុននេះផងដែរ ថាប្អូនលោក ពិតជាបានទទួលមរណភាពពិតមែន។
ជាមួយគ្នានេះ លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះថា កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោកបានទទួលមរណភាពហើយ ៕