Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រុមសារព័ត៌មានក្នុងស្រុក ពាំនាំជំនួយសប្បុរសធម៌​ ជូនមន្ត្រីប៉ូលីសប៉ុស្តិ៍បឹងទំពុន២ដែលធ្លាក់ខ្លួនឈឺស្លាប់មួយចំហៀងខ្លួន

ភ្នំពេញ៖ ផ្តើមចេញពីទឹកចិត្ត ការរាប់អាន ការជួយគ្នាទៅវិញទៅមក ជាក់ស្តែងនាវេលាម៉ោងប្រមាណជា០៩:៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមការងារបងប្អូនសារព័ត៌មាន ដែលមានផ្តួចផ្តើមដោយលោក បឿង រដ្ឋា ចាងហ្វាងកាសែត និងគេហទំព័រ សេរីយុត្តិធម៌ និង យុវជនតេជោ បាននាំយកជំនួយសប្បុរសធម៌ដែលជាទឹកចិត្តបងប្អូនសារព័ត៌មាន ទៅជូនមន្ត្រីនគរបាលប៉ុស្តិ៍បឹងទំពុន២ ដែលមានជំងឺជាទំនង់ ហើយកំពុងសំរាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះផងដែរ ក៏មានការចូលរួមពីលោក អនុបណ្ឌិត ប៊ូ ឌឺរ៉ុង ចាងហ្វាងកាសែត គំនិតខ្មែរ លោក ប្រាជ្ញ សុខុម អង្គភាព STR TvOnline លោក ឡុង សុីឡែន ប៉ូលីសក្រសួងមហាផ្ទៃ និងមានការសហការពីលោក មាស ចាន់សារ៉ា នាយរងប៉ុស្តិ៍បឹងទំពុន២ ផងដែរ ។ ជំនួយសប្បុរសធម៌មាន អង្ករ១បាវ (ទំនង់៥០គីឡូក្រាម) មី២កេះ ត្រីខកំប៉ុង១យួរ ទឹកដោះគោឆៅ១យួរ និងថវិកាមួយចំនួន ដែរជាទឹកចិត្តបន្តិចបន្តួច ដើម្បីជួយសំរួលបន្ទុកដែលលោកកំពុងជួបការខ្វះខាតជាចំបង។ ក្នុងជំនួយនោះក៏បានការជួយពីបងប្អូនប៉ូលីសចរាចរណ៍ ប្រចាំគោលដៅពេទ្យបញ្ញាសក្ត័ ផ្លូវ២៧១ កែង៣៧១ បានជួយឧបត្ថម្ភមី១កេះផងដែរ។

មន្ត្រីនគរបាលដែលកំពុងមានជំងឺមានឈ្មោះ ឯម សុផាត ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំផ្ទះលេខ ៧៦ ផ្លូវលេខ ៥៣ ភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជយ័
តួនាទីជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងទំពន់២ នឹងមានប្រពន្ធឈ្មោះ វង់ ស្រីម៉ៅ អាយុ៤៥ឆ្នាំ ។

តាមរយះបងស្រីជាប្រពន្ធអ្នកជំងឺ បានអោយដឹងថា ប្តីរបស់គាត់ធ្លាក់ឈឺជាទំងន់ ហើយមានជំងឺជាច្រើនក្នុងខ្លួនប្តីគាត់គឺមានជំងឺ ទឹកនោមផ្អែម គ្រួសក្នុងតំរងនោម លើសឈាម សំពៀតសរសៃឈាម ហើយឥឡូវ ស្លាប់មួយចំហៀងខ្លួនថែមទៀត ។

បងស្រីក៏បានបន្តទៀតថា កន្លងមកក៏មាន ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងមូលដ្ឋាន ចុះមកសួរសុខទុក្ខ និងបាននាំយកសម្ភារៈ និងថវិកាមកជួយផងដែរ ក្នុងនោះមាន៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នពេញ លោកបានផ្តល់ជំនួយ អង្ករ ទឹកផ្លែឈើ ត្រីខ ទឹកដោះគោឆៅ ទឹកសុីអុីវ មី និងថិវកា ៥០មុឺនរៀល នឹងផ្តល់១០០ដុល្លារទៀត សំរាប់ទិញរទេះរុញ។

លោក តេង សុីណូ អធិការនគរបាលខណ្ឌមានជយ័ បានផ្តល់ជំនួយ មី ទឹកត្រី ទឹកសុីវ ទឹកផ្លែឈើ ត្រីខ ទឹកដោះគោ និងថវិកា ៨០មុឺនរៀល។

លោក ឃុន ឡេង មេប៉ុស្តិ៍បឹងទំពុន២ផ្តល់ថវិកា១០មុឺនរៀល។

លោក លុក ជយ័ ចៅសង្កាត់បឹងទំពុន២ ជួយថវិកា ៣២មុឺន​រៀល និងអង្ករ ទឹកត្រី ទឹកសុីអុីវ ត្រីខ មី ។

ជាចុងបញ្ចប់ បងស្រីក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីក្នុងមូលដ្ឋាន និងក្រុមសារព័ត៌មាន ទាំងអស់យ៉ាងជ្រាលជ្រៅ និងបានជូនពរថ្នាក់ដឹកនាំក៏ដូចជា ក្រុមបងប្អូនសារព័ត៌មានទាំងអស់សូមជួបតែសេចក្តីសុខ​ សេចក្តីចំរើន សុខភាពល្អ នឹងជោគជយ័គ្រប់ភារកិច្ច ៕