បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករុឺម៉កម៉ូតូស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូស្មាសបុកជាមួយរុឺម៉កម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ទុលមុខនិងក្រុមហ៊ុន ម៉ាសាដេស ផ្លូវ៣០ម៉ែត្រ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា វ័យប្រហែល២៥ឆ្នាំ ជិះម៉ូតូម៉ាក់ ស៊ុយសុគី ស្មាស សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ដោយឡែកអ្នកបើករុឺម៉កម៉ូតូមានឈ្មោះ ពន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ រត់រុឺម៉កស្នាក់នៅភូមិក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្តាល ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានម៉ូតូសណ្តោងរុឺម៉កដឹកបន្លែមួយគ្រឿង ជិះគ្នា៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ ដោយបានបើកដឹកបន្លែពីស្រុកស្អាង ខេត្តកណ្តាល មកបោះឲ្យមូយនៅផ្សារដើមគរ ដោយបានធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅ ពី កើតទៅលិច លុះមកដល់ចំនុចកើតហេតុ ក៍ស្រាប់តែ មានបុរសជនរងគ្រោះដែលស្លាប់ ជិះម៉ូតូម្នាក់ឯង និងធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ទិសដៅបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន និងវ៉ាជែងគេឯងពេញផ្លូវ ជ្រុលចូលផ្លូវម្ខាងទៀត ហើយក៏បុកនិងរុឺម៉កម៉ូតូដឹកបន្លែយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូ ហោះផ្លោងឡើងលើចិញ្ចើមផ្លូវ ធ្វើឲ្យរបួសរយះចង្ការ និងផុងក្រលៀនខាងឆ្វេង ។ ហើយភ្លាមៗនោះដែរ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ តែពេលជិះដល់ពាក់កណ្តាល់ផ្លូវ ជនរងគ្រោះក៍បានដាច់ខ្យល់ស្លាប់តែម្តង ។ ដោយឡែកខាងម៉ូតូ សណ្តោងរម៉ក មនុស្សរងរបួស រលាត់ដៃរលាត់ជើងតិចតួច ចំនែកអ្នកបើកបរម៉ូតូ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិនគរបាលចាក់អង្រែក្រោមផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុ រួចហើយក៍បានទំនាក់ទំនង ទៅជំនាញ់ចរាចរណ៍ក្រុងឲ្យចុះទៅធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង ព្រមទាំងអ្នកបើករុឺម៉កទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីស្វែងរកសាច់ញាតិបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕