Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្នាក់លេងហ្វេសប៊ុកចាញ់បោកអនិកជននៅអាមេរិចជិត​២០មុឺនដុល្លាររត់មកលោតទឹកពីលើស្ពានជ្រោយចង្វាប៉ងបញ្ចប់ជីវិត

ភ្នំពេញ៖ ស្ត្រីម្នាក់ប៉ងបញ្ចប់ជីវិតខ្លួនឯងសម្រេចចិត្តមកលោត​ទឹកពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនតែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​១២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ងួន វណ្ណារី ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូវ័ន្ដខណ្ឌពោធិសែនជ័យនិងមានស្រុកកំណើត​នៅភូមិ សំបួរមាស.ខ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានអោយដឹងថាខ្លួនចាញ់បោកខ្មែរអនិកជនម្នាក់ នៅអាមេរិច​ តាមប្រពន្ធ័​ បណ្ដាញហ្វេសប៊ុក​ ដោយផ្ញើរលុយលើទី១​ ៖២០០ដុល្លាលើកទី២៖៥០០ដុល្លានិងលើកទី៣៖៨០០០ដុល្លាផ្ញើររហូតរយះពេលពីខែ​សរុបទាំងអស់ជិត២០ម៉ឺនដូល្លាលុយទាំងនេះគឹរូបគាត់ខ្ចីគេខ្លះ។​ ក្រោយមកការទំនាក់ទំនងតាមប្រពន្ធ័ហ្វេបុកមិនអាចទាក់ទងបានទើបដឹងខ្លួនថាចាញ់បោកគេចំណែកប្ដីរបស់គាត់ក៏មិនដឹងរឿងនេះដែរក្រោយពីដឹងថាប្រពន្ធចាញ់បោកគេអស់លុយច្រើនបែបនេះ​ ប្ដីបានស្ដីបន្ទោសខ្លាំងៗដោយពិបាកចិត្តគិតអ្វីលែងចេញគឺចង់តែស្លាប់ទើបរត់ចេញពីផ្ទះជិះកង់បីឥណ្ឌាតាំងពីជម្ពូវន្ត័មកលោតទឹកពីលើស្ពានជ្រោយចង្វាថ្មីដើម្បីបញ្ចប់ជីវិតតែមិននឹកស្មានបងប្អូនខ្មែរឥស្លាមជួយស្រង់បែបនេះសោះ។

ក្រោយពេលកើតស្ត្រីរងគ្រោះត្រូវសមត្ថកិច្ចខណ្ឌដូនពេញ​ដឹកមកប៉ុស្តិដើម្បីសាកសួរនិងណែនាំថ្ងៃក្រោយកុំអោយគិតខ្លីបែបនេះទៀតរួចកទាក់ទងក្រុមគ្រួសារអោយមកទទួល​យកត្រលប់ទៅផ្ទះវិញ៕