រថយន្តក្រឡុកសុីម៉ងបុកម៉ូតូរុឺម៉កនិងកិនបុរសម្នាក់ខ្ទេចជើងរបួសធ្ងន់
បាត់ដំបង៖ តាមសេចក្ដីរាយការណ៍(បឋម)បានអោយដឹងថារថយន្តក្រឡុកសុីម៉ង់បុកម៉ូតូសណ្ដោងរុឺម៉កនិងកិនបុរសម្នាក់ដែលជាអ្នកបើកម៉ូតូរុឺម៉កខ្ទេចជើងម្ខាងរងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិវាលន្ទ្រា ស្រុកថ្មគោល ខេត្តបាត់ដំបង ។
រថយន្តបង្ក ជាប្រភេទរថយន្តក្រឡុកសុីម៉ង ពាក់ស្លាកលេខ បាត់ដំបង៥A-០០៤២បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយបង្កហេតុបានរត់គេចខ្លួនបាត់។ ចំណែកបុរសអ្នកបើកម៉ូតូត្រូវរថយន្តកិនខ្ទិចជើងរបួសធ្ងន់(សន្លប់ស្ដូកស្ដឹង) ត្រូវបានគេដឹកបញ្ជូនទៅ មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ និងម៉ូតូរងការខូចខាតយ៉ាងដំណំ ៕