ហ្គេមបាញ់ត្រីដុះស្លែបើកលេងយ៉ាងរលូនផ្គើននិងបទបញ្ជារបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រី ដុះស្លែមួយកន្លែងកំពុងបើកបំរើនិងទទួលក្រុមញៀនល្បែងយ៉ាងរលួន បង្អួតភ្នែកអាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំងក្នុងដីឡូត៍មួយកន្លែងតាមបណ្ដោយផ្លូវបេតុង ក្រោយវត្តគោកបញ្ជន់ ស្ថិតក្នុងភូមិចោមចៅ៣សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំង បនល្បែងមួយនេះ គេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិប តេយ្យ សង្ស័យតែទីតាំងមួយនេះមានការប្រើប្រាស់គ្រឿងញៀនទៀតផង តែមិនដែលឃើញ អាជ្ញាធរ មានសមត្ថកិច្ច មូលដ្ឋាន ចុះមកទប់ឬបង្ក្រាបឡើយ ។
…ប្រជាពលរដ្ឋបានបន្តថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងសុីសងដូច្នេះ ។
គួររំលឹកថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ៖ មិនតែ ប៉ុណ្ណោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ឲ្យលោក អភិបាលនិងលោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាតនិងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជួនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា អ្វីដែលកត់សម្គល់ទៀតនោះនៅពេលថ្មីៗនេះពេលដែល ឯកឧត្តម ស ថេត លោកឡើងមកកាន់តំណែង ជាស្នងការនគរបាល រាជធានីភ្នំពេញ លោក បានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ក្រោមឱវ៉ាទ របស់លោកត្រូវតែបង្ក្រាបទីតាំងទូរហ្គេមបាញ់ត្រីឲ្យអស់ តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប ៕