ខ្លាំងដូចគ្នាផ្ទុះអាវុធ៣គ្រាប់សមត្ថកិច្ចឃាតខ្លួនបុរសម្នាក់យកទៅសួរនាំ
ភ្នំពេញ៖ បុរសខ្លាំង២នាក់ជម្លោះទាស់ពាក្យសម្ដីគ្នាឈានដល់មានការផ្ទុះអាវុធ ចំនួន៣គ្រាប់ផ្អើលគេឯង
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤និង២៥នាទីរសៀលថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ១៣៩ មុខគ្លីនិក (យីហោ កង សំអូន )សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ គេឃេីញ បុរស២នាក់ បានឈ្លោះទាស់សំដីគ្នា បិទបាំងផ្លូវមិនឲ្យដើរ ស្រាប់តែឈានដល់ថ្នាក់យកអាវុធមកភ្ជុងគ្នាទៅវិញទៅមក ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់ ប៉ុន្តែក្រោយមកក៏ឮសំឡេងផ្ទុះឡេីងចំនួន៣គ្រាប់ផ្ទួនគ្នាបង្កឱ្យមានការភិតភ័យនិងភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំងបន្តិចក្រោយមកគេឃេីញមានកម្លាំងនគរបាលមូលដ្ឋាននិងកម្លាំងអាវុធហត្ថខណ្ឌ៧មករា ចុះមកអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយមក លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៧មករា បានបញ្ជាឲ្យវ៉ៃខ្នោះបុរសម្នាក់បញ្ជូនទៅធ្វើការសាកសួរ និងដកបានអាវុធខ្លី១ដើម។ ចំណែកភាគីមួយទៀតបានចូលទៅក្នុងផ្ទះ តែកម្លាំងសមត្ថកិច្ច រងចាំអោយចេញមកសហការជាមួយសមត្ថកិច្ចតែបើមិនសហការទេនិងសុំគោលការច្បាប់ឃាតខ្លួនតែម្ដង ៕