ជិះម៉ូតូប៉ះធុងដាក់បាំងបង្គោលភ្លើងដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ៖ បុរសអនិជនខ្មែរអាមេរិចម្នាក់ជិះម៉ូតូប៉ះនិងធុងការពារសុវត្ថិភាពដែលអាជ្ញាធរ រាជធានីភ្នំពេញដាក់បាំងបង្គោលភ្លើងបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តធន់ធំដឹកសរសបេតុងបង្គោលភ្លើងកិនជាប់ក្រោមកង់រថយន្តស្លាប់យ៉ាងអាណោចអធម៌
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវណតព្រីត ភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សាន សុភ័ណ្ឌ ភេទប្រុសអាយុ២៥ឆ្នាំស្នាកនៅបុរីពិភពថ្មី ក្បែរវត្តសំរោងអណ្ដែតខណ្ឌសែនសុខ ទើបមកពីអារិចបានជិត៣ខែ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯងម៉ាកCLICKI ពណ៌ទឹកក្រូចលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1AJ-4320 បើកបរដោយបុរសរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវ ណតព្រីង ទិសដៅពីជើងទៅត្បូង ដោយមិត្តភក្ភ្រ័គេម្នាក់ទៀតជិះម៉ូតូផ្សេង ខណៈមកដល់ចំណុចកើកហេតុស្រាប់តែម៉ូតូជនរងគ្រោះជ្រុលទៅប៉ះនិងធុងដែលគេដាក់បាំងបង្គោលភ្លើងដួល ហើយជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ត ដឹកបង្គោលភ្លើងពាក់ស្លាកលេខបាត់ដំបង3A-0179 បណ្ដាលឲ្យកិនជាប់អូសប្រហែលជិត១០០ម៉ែត្រស្លាប់យ៉ាងអាណោចអធម៌ នៅកន្លែង ។ ភ្លាមៗអ្នកបើកបររថយន្តបង្កបានបើកទ្វារចុះរត់តែត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានប្រគល់អោយសមត្ថកិច្ច យកទៅធ្វើការសាកសួរនៅប៉ុស្តិ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចរាចរណ៍មូលដ្ឋាននិងជំនាញចុះមកដល់វាសវែងនិងធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ ៕