នោះ! ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលុបឈ្មោះលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលុបឈ្មោះចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ តាមសេចក្ដីក្របបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
សម្តេចតេជោ សរសេរតាមហ្វេសប៊ុកនៅយប់ថ្ងៃទី៩ ខែកុម្ភៈ នេះថា”នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់ ។ នេះជាអភិក្រមទី៥គឺការវះកាត់។
ការលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ បន្ទាប់ពីបែកធ្លាយវីដេអូរឿងលោកឧត្តមសេនីយ៍ត្រី គឹម រស្មី ចែកសែកដល់កូនៗម្នាក់ៗ១០ម៉ឺនដុល្លារ ចំនួន៥នាក់ ដែលគេសង្ស័យថា កេីតចេញពីអំពើពុករលួយ ព្រោះប្រាក់ខែមន្ត្រីរាជការ តិចតួច ហេតុអ្វី ? លោកគឹម រស្មី មានលុយច្រើនដល់ទៅមហិមាយ៉ាងនេះ ៕