នគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខជនសង្ស័យវ័យក្មេង១០នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញបានបង្ហាញមុខក្រុមជនសង្ស័យវ័យក្មេងចំនួន១០នាក់ ដែលតែងតែធ្វើសកម្មភាពឆក់កាបូបនិងទូរសព្ទ័ តាមដងផ្លូវសារធារណៈយ៉ាងគគ្រើកនៅក្នុងរាជធានី ។
សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យទាំង១០នាក់ រួមមាន ៖
-ទី១ឈ្មោះ ជឿន ចឆន់ទី ភេទប្រុស អាយុមុខរបរ មិនពិតប្រាកដ ។
ទី២ឈ្មោះ សុខសំបូរ ភេទប្រុសអាយុ១៥ ឆ្នាំមុខរបរ សិស្ស ។
-ទី៣ឈ្មោះ គុណ ផល្លា ភេទប្រុសអាយុ១៥ ឆ្នាំមុខរបរមិនពិតប្រាកដ ។
-ទី៤ឈ្មោះ ឈុំ ចាន់ដារ័ត្ន ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សវិទ្យាយល័ច្បារអំ ពៅ ។
-ទី៦ឈ្មោះ តាំង គីមសៀង ភេទប្រុសអាយុ១៥ឆ្នាំមុខរបរ សិស្សវិទ្យាយល័ច្បារអំ ពៅ និង ចោក្រៅម៉ោង ។
-ទី៧ឈ្មោះ ស សុខា ភេទប្រុសអាយុ១៦ឆ្នាំមុខរបរ សិស្សវិទ្យាល័យព្រះស៊ីសុវត្ដិននិងចោក្រៅម៉ោង ។
-ទី៨ឈ្មោះ ឆេង មានរាជ្យ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្សវិទ្យាយល័ច្បារអំ ពៅ ។
-ទី៩ឈ្មោះ សុខ ហេង ភេទប្រុសអាយុ១៦ឆ្នាំមុខរបរ សិស្សវិទ្យាយល័ច្បារអំ ពៅ។
និងទី១០ឈ្មោះ កែវ សុជាតិ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរ សិស្សវិទ្យាល័យសុធារស់ ។
ចំណែកជនរងគ្រោះទី១ឈ្មោះ Deng Feng Ying ភេទ ស្រីអាយុ៤៥ឆ្នាំជនជាតិចិន មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៣អឺo ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ និងទី២ឈ្មោះ YIYAQING ភេទស្រីអាយុ៣៧ឆ្នាំជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
គួររំលឹកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ រួចបានសហការទៅស្នងការដ្ឋាននគរបាលខេត្ដកំពត់ និង ស្នងការដ្ឋាននគរបាលខេតកែប ឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់បន្ដទៀត ៕