កម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេសនិងកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចុះបង្ក្រាបរោងម៉ាសុីនអាឈេីមួយកន្លែង
កំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងរោងម៉ាសុីនអាឈើមួយកន្លែងនៅក្នុងព្រៃស្ថិតនៅភូមិតាជន់ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អាវុធហត្ថបានឲ្យដឹងថា កិច្ចប្រតិបត្តិការណ៍បង្ក្រាបនេះកម្លាំងសមត្ថកិច្ច ដកហូតបាន ម៉ាសុីនរ៉ៃ០២គ្រឿង,ម៉ាសុីនថាសច្រៀក០១គ្រឿង,ឈេីអាក្តារជញ្ជាំង០៣ម៉ែត្រគូប ,ឈេីដុលចម្រុះ ១០០កំណាត់។ ចំណែកម្ចាស់និងក្រុមអ្នកអាឈើ បានរត់គេចបាត់អស់ ។
បច្ចុប្បន្ននៅបន្តសហការនិងប្រគល់ឱ្យមន្ត្រីបរិស្ថានដែនសត្វព្រៃភ្នំឱរ៉ាល់ធ្វេីការវាស់វែងដេីម្បីយកទៅរក្សាទុក ដើម្បីបន្តនីតិវិធីនិងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ៕