Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់បើករថយន្តលឿនអត់ពាក់ខ្សែរក្រវ៉ាត់ការពារសុវត្ថិភាពជ្រុលបុករបាំងថ្មចែកផ្លូវបោកក្បាលស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖ មន្ត្រីរយោធាម្នាក់បើករថយន្តលឿនដូចហោះមិន​ប្រយត្ន័ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ​ ពេញទំហឹងរួច​បោកក្បាលនិងកញ្ចក់រថយន្តស្លាប់យ៉ាងអាណោចអាធម៌
​ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានបង្កការភ្ញាក់ផ្អើល​កាលពីវលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ៥​ ស្ថិតក្នុងសង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ​ ចេង ដារ៉ាឌី​ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ យោធា ឋានន្តរសក្តិ វរនាវីទោ អត្តលេខ 091111 បញ្ជាការដ្ឋានកងទ័ពជើងទឹក អគ្គបញ្ជាការ និងមានស្រុកកំណើត ភូមិអូរស្លែង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាកIZUZUពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ​2A-8000 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងឆ្វេងជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវលាន់ដូចរន្ទះ បណ្ដាលអោយ​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ តែម្ដង​ ។ ប្រភពដដែលបាន​បន្តថា​ ជនរងគ្រោះបើកបរមិនបានពាក់ខ្សែរក្រវ៉ាត់ការពារសុវត្ថិភាពទើប​ បណ្តាលឲ្យបោកក្បាលនិងកញ្ចក់រថយន្តនិងដៃចង្កូតដូច្នេះ​ ។ ដោយឡែកក្បាលនាគវៀចមួយកង់ខូចខាតតិចតូច​ រីឯរថយន្តខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនិងបានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញដើម្បីចុះធ្វើការវាស់វែង​យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ​គោក​ រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកណត់ហេតុ
ប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី​នៅ​ស្រុកកំណើត​ ៕