Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆេះកម្ទេចក្រណាត់រោងចក្រ មីង យ៉ាវ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងកណ្ដាលអាធ្រាត

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះកម្ទេចក្រណាត់ផ្នែកខាង​ក្រោយ​រោងចក្រកាត់ដេរសម្លៀកបំពាក់​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១២និង៤០​នាទី​រំលងអាធ្រាតឈានចូលថ្ងៃទី១៩កុម្ភះឆ្នាំ​២០១៩​ នៅ​ចំណុច​ រោងចក្រកាត់សម្លៀកបំពាក់(យីហោ មីងយ៉ាវ)ផ្ទះលេខ៦៤៧​ ផ្លូវ៣៧១ ហៅផ្លូវទំនប់ថ្មី​ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពពីសន្តិសុខដែលយាមនៅរោងចក្រកើតហេតុ​បានឲ្យដឹងថា មុនដំបូងរូបគាត់ធំក្លិនឈ្ងៀម រួចបានដើររក​មើលស្រាប់តែឃើញផ្សែងហុយចេញពីគំនកម្ទេចក្រណាត់ផ្នែកខាងក្រោយរោងចក្រដែលសល់ពីកាត់សម្លៀកបំពាក់​ដែលថៅកែរោងចក្រយកទៅដាក់គរដុតចោល​ ហើយបានឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅផ្អើលដល់អ្នក​នៅ​ក្នុងរោងចក្រ និងប្រជាពលរដ្ឋរស់នៅជិតខាងបាននាំគ្នារាយទុយោបាញ់ទឹកនិងយកបំពង់ពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់អស់ជាច្រើនបំពង់នៅតែមិនរលត់ ទើបបាន​រាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យចំនួន​៥​គ្រឿងចុះជួយអន្តរាគមន៍ បាញ់ពន្លត់បន្ថែមទៀត​ ដោយបាន​ប្រើប្រាស់អស់ទឹកចំនួន៤រថយន្ត ក្នុងពេលអស់រយៈពេលជិតមួយម៉ោងទើបអាចរលត់ទៅវិញទាំងស្រុង។

សមត្ថកិច្ចប្រាប់ថា ករណីអគ្គីភ័យនេះ​ សង្ស័យពេលម្ចាស់រោងចក្រដុតកម្ទេចក្រណាត់ ហើយពន្លត់មិនអស់ទើបឆាប​ឆេះឡើងមកវិញ។ តែមិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់​ ឬ​ក៏​ខូចខាតទ្រព្យសម្បត្តិក្នុងរោងចក្រ​ និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ៕