សង្ស័យទើបតែចេះបើកកង់បីឥណ្ឌយកមកដឹកភ្ញៀវមិនប្រយត្ន័ជ្រុលបុករថយន្តគេពីក្រោយខ្ទេចនិងម្ចាស់របួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងភ្ញៀវដែលរួមដំណើរ២នាក់ទៀតរបួសស្រាល បន្ទាប់ពីបុរសរងគ្រោះបេីកម៉ូតូកង់បីឥណ្ឌា(passapp)ក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្តដឹកទំនិញពីក្រោយពេញទំហឹងខណះរថយន្តឈប់ស្តុប ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចស្តុបផ្សារដេីមគ តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តហ៊ីយាន់ដាយប្រភេទ៣តោន មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ កំពត3A -0483 ដឹកទំនិញធ្វេីដំណេីរតាមបណ្តោយផ្លូវមុន្នីរ៉េតទិសដៅពីលិចទៅកេីត ខណះមកដល់កន្លែងកេីតហេតុក៏បានឈប់ចាំស្តុប ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា(passapp) មួយគ្រឿង បេីកបរដោយបុរសម្នាក់ ដឹកភ្ញៀវជានារី២នាក់ ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនយ៉ាងលឿនហើយមិនប្រយ័ត្ន និងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យគៀបម្ចាស់កង់បីរងរបួសធ្ងន់ ឯនារីជាភ្ញៀវរងរបួសស្រាល ។
ក្រោយពេលកេីតហេតុ បុរសរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ ចំណែករថយន្ត និងម៉ូតូឥណ្ឌា(passapp)ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕